ភ្នំពេញ៖ កាលពីម្សិលមិញនេះ ជាថ្ងៃពិសេសរបស់ឪពុកគ្រប់រូបនៅក្នុងប្រទេស ដែលជាទិវាឪពុកអន្តរជាតិ ដោយនៅក្នុងនោះមានមនុស្សជាច្រើនបានធ្វើការបង្ហាញសេចក្តីស្រលាញ់ចំពោះឪពុក តាមរយៈការបង្ហោះរូបភាព ញុំអាហារជួបជុំគ្នា ក៏ដូចជាផ្តល់កាដូជូនលោកផងដែរ។

នៅក្នុងនោះដែរ ក៏ឃើញមានតារាជាច្រើនរូប បានបង្ហាញការស្រលាញ់ចំពោះឪពុករបស់ខ្លួនផងដែរ ហើយយើងក៏សង្កេតឃើញថា​តារាសម្តែងដ៏មានប្រជាប្រិយភាពខ្លាំង លោកខាត់ វ៉ៃហាំង ក៏បានបង្ហាញក្តីស្រលាញ់ ចំពោះលោកឪពុក តាមរយៈការផ្តល់ជាកាដូជូនលោក។

តែតារារូបនេះ មិនបានជួប និងឲ្យដោយផ្ទាល់ដៃនោះឡើយ នេះក៏ព្រោះតែលោកមមាញឹកនឹងការងារខ្លាំង។ យ៉ាងណាមិញលោកក៏បានបង្ហាញសារមួយថា៖«រីករាយទិវាបុណ្យ ឪពុក ( father day ) ខ្ញុំមានរបស់បន្តិចបន្តួចសំរាប់ប៉ា តែបានត្រឹមផ្ញើជូនប៉ា ព្រោះមិនទាន់មានពេលទំនេរទៅលេងផ្ទះ ជូនពរអោយប៉ាមានសុខភាពល្អ សំណាងល្អ អាយុវែង និង នៅផ្ដល់ភាពកក់ក្ដៅដោយកូនចៅទាំងអស់គ្នាជាងរៀងរហូត.»។

ក្រោយពីបានឃើញសារមួយនេះ ក៏ដូចជាទង្វើរបស់លោកបានធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា ព្រោះថាលោករវល់យ៉ាងណា ក៏មិនភ្លេចជូនកាដូដល់លោកឪពុកដែរ៕

ខាត់ វ៉ៃហាំង
ខាត់ វ៉ៃហាំង
ខាត់ វ៉ៃហាំង និងគ្រួសារ
កាដូដែលខាត់ វ៉ៃហាំង បានជូនឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង