ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ តារាស្រីខ្មែរ អ្នកនាង ចនច័ន្ទ លក្ខិណា បានចេញសារព្រមានមួយ ដល់អតីតក្មួយប្រសារស្រីរបស់នាង ដែលបានបង្កឲ្យភាពមានភ្ញាក់ផ្អើល ដល់មហាជនជាច្រើន ផងដែរ។

ជាក់ស្ដែង តារាប្រុសសម្បុរស្រអែម លោក ឈិន បូរី ជាក្មួយប្រុសរបស់តារាសម្ដែង អ្នកនាង ចនច័ន្ទ លក្ខិណា ត្រូវបានគ្រួសារខាងអតីតភរិយា មិនព្រមឲ្យកូនរបស់លោក មកលេងផ្ទះខាងលោកនោះឡើយ ជាហេតុធ្វើឲ្យ តារាសម្ដែង អ្នកនាង ចនច័ន្ទ លក្ខិណា ដែលត្រូវជាយាយមានការខឹងសម្បារជាខ្លាំង ដល់ថ្នាក់សរសេរសារព្រមាន អតីតក្មួយប្រសារស្រីថា « ប្តីប្រពន្ធលែងលះគ្នាបើតុលាការកាត់ក្តីអោយប្រពន្ធជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូន ហើយប្តីមានសិទ្ធមកលេងកូន ឬ យកកូនមកលេងក្នុងមួយអាទិត្យ ២ទៅ ៣ដង មិនមែនប្តីគ្មានសិទ្ធយកកូនមកលេងផ្ទះខាងប្រុសទេ កុំធ្វើចរិតហួសហេតុពេក មិនកាន់ជើងក្មួយប្រុសខ្ញុំឡើយ តែបើធ្វើចរិតហួសហេតុ ខាងខ្ញុំមានសិទ្ធប្តឹងបកយកកូនមកចិញ្ចឹមវិញ បើចង់ដឹងសាកមើលទៅ ហើយសួរអ្នកចេះច្បាប់ឬមេធាវីរបស់ខ្លួនផង មិនដែលលូកដៃទេ តែកុំហួសហេតុពេក»។

ទោះជាយ៉ាងក្ដី ការបង្ហោះសារព្រមានរបស់តារាស្រីរូបនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅពេលនេះ គេនៅមិនទាន់ឃើញភាគីម្ខាងទៀត ចេញមុខជាសាធារណៈ បញ្ជាក់មូលហេតុ ដែលគេមិនព្រមឲ្យកូនគេ ទៅលេងផ្ទះខាងឱពុករបស់គេ នៅឡើយនោះទេ៕ 

ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ឈិន បូរី
ឈិន បូរី
សារ ចនច័ន្ទ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា