ភ្នំពេញ៖ មកទល់នឹងពេលនេះ កូនភ្លោះមួយគូរបស់តារាកំប្លែងស្រីលាភ និងនាយក្រឹម មិនទាន់ធំស្រួលបួលនៅឡើយនោះទេ តែឃើញថាពួកគេទាំងពីរមានមុខមាត់យ៉ាងគួរឲ្យស្រលាញ់គ្រប់គ្នាតែម្តង។

រីឯអ្នកម្តាយរូបស្រស់អ្នកនាងស្រីលាភវិញ ក៏ចាប់ផ្តើមចេញធ្វើការថតសម្តែង និងកាត់សក់តាមរោងការបានដូចដើម។ តែពេលនេះ គឺរឹតតែប្លែកទៅទៀត ដោយតារារូបនេះ បានដឹកដៃកូនភ្លោះស្រីទាំងពីររបស់នាង ចូលសម្តែងជាមួយខ្លួន។

ស្របពេលជាមួយគ្នានេះ នាងក៏បានធ្វើការថតរូបជាមួយនឹងទិដ្ឋភាពនៃការសម្តែង និងបានភ្ជាប់ជាមួយនឹងសារមួយថា៖«ថ្ងៃនេះថតទាំងម៉ែទាំងកូន អាណិតណាស់លោកអើយថតចប់ភ្លាមអស់កំលាំងគេងស្អាត កូនភ្លោះម៉ែ»។

ទន្ទឹមនឹងនេះ ក៏មានអ្នកលេងបណ្តាញសង្គម និងអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត ដែលនាងនាំកូនភ្លោះទាំងពីរ រកប្រាក់បានទាំងវ័យក្មេងបែបនេះ បើធំជាងនេះប្រាកដជាមានហាងឆេងកាន់តែខ្លាំងមិនខាននោះទេ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ស្រីលាភ នាំកូនភ្លោះថតដំបូង
ស្រីលាភ នាំកូនភ្លោះថតដំបូង
ស្រីលាភ នាំកូនភ្លោះថតដំបូង
ស្រីលាភ នាំកូនភ្លោះថតដំបូង
ស្រីលាភ នាំកូនភ្លោះថតដំបូង
ស្រីលាភ នាំកូនភ្លោះថតដំបូង
ស្រីលាភ នាំកូនភ្លោះថតដំបូង
ស្រីលាភ នាំកូនភ្លោះថតដំបូង
ស្រីលាភ នាំកូនភ្លោះថតដំបូង
ស្រីលាភ នាំកូនភ្លោះថតដំបូង
ស្រីលាភ នាំកូនភ្លោះថតដំបូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្រីលាភ (កំប្លែង)