ស្ងាត់ៗ! កូនស្រីច្បង តារាកំប្លែង ស្រីលាភ ធំក្រមុំស្តូក បេីសម្រស់វិញ ស្អាតមិនបាច់និយាយ

//s9.kh1.co/45/45757e3c140b288ad62b68f0dcb97d6ebcb6ef55.jpg
តារា & កម្សាន្ដ

 ១៩-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ឃើញ ស្រីលាភ នៅស្អាតក្មេងជាងវ័យចឹងមែន តែនិយាយពីកូនស្រីច្បងវិញ ធំក្រមុំស្តូកហួសម្តាយទៀត បើសម្រស់វិញ ក៏មិនធម្មតាដែរ

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាកំប្លែង អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម បានបង្កើតចំណងគ្រួសារថ្មីមួយ ជាមួយនឹង តារាកំប្លែង គង់ ច័ន្ទស៊ីណា ហៅ ស្រីលាភ មិនតែប៉ុណ្ណោះ ប៉ុន្មានឆ្នាំក្រោយនេះ អ្នកទាំងពីរក៏ បានទទួលចំណងដៃ កូនស្រីភ្លោះ គួរឲ្យស្រលាញ់ ២នាក់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹង សម្រស់ក្មេងជាងវ័យរបស់ តារាកំប្លែង ស្រីលាភ នេះ ជឿជាក់ថា បងប្អូនមហាជន ស្ទើរតែមិនជឿថា កូនស្រីច្បងរបស់រូបនាង ធំក្រមុំស្តូក កម្ពស់ស្មើម្តាយទៅហើយ។ គួរបន្ថែមថា កូនស្រីច្បងរបស់នាង មានឈ្មោះថា គង់ ដារ៉ានី ហៅទីទី ជាចំណងដៃស្មើជីវិត តែមួយគត់ ដែលបន្សល់ពី អតីតគ្រួសាររបស់នាង មុនពេលបាន ចាប់ដៃកសាងគ្រួសារជាមួយនឹង ស្វាមីសព្វថ្ងៃនេះ។

គួរបញ្ជាក់ថា ទីទី ធ្លាប់លេចវត្តមានក្នុងរឿង ពស់កេងកង ជាមួយអ្នកម្តាយ ដែលជាទឹកដៃនិពន្ធរបស់ ស្ថានីយទូរទស្សន៍ហង្សមាស បើនិយាយពីសម្រស់វិញ គឺស្រស់ស្អាតមិនធម្មតា លើសពីនេះទៅទៀត កូនស្រីច្បងតារាកំប្លែង ស្អាតកាត់ទៅរកអ្នកម៉ាក់ខ្លាំងណាស់ ទាំងធំពេញរូបពេញរាង យ៉ាងគួរឲ្យទាក់ទាញ ពិសេសគឺ ស្នាមញញឹមគឺ ស្រស់ដូចស្រីលាភខ្លាំងណាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
នាយក្រឹមស្រីលាភ (កំប្លែង)
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T