ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្ររបស់ អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ច្បាស់ជាជ្រាបហើយថា អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្អែមដាក់គ្នា នៅលើបណ្តាញសង្គមជារឿយៗ ដូច្នេះហើយទើបធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមួយចំនួនតែងតែលួចច្រណែន និង សរសើរដល់សេចក្តីសុខរបស់ពួកគេជានិច្ច។

ដោយឡែក កាលពីយប់មិញ ប្តីប្រពន្ធវ័យក្មេងវ័យក្មេងមួយគូនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលទៀតហើយ នៅពេលដែលឃើញអ្នកនាង គង់ ចាន់ស្រីមុំ បង្ហោះវីដេអូនិងរូបភាពមួយចំនួនអំពីសកម្មភាពប្តីរបស់នាងធ្វើការងារផ្ទះ ដោយភ្ជាប់ជាមួយសារដ៏មានន័យថា៖ “ជាទម្លាប់ប្រចាំថ្ងៃដែលគាត់ធ្វើសម្រាប់ខ្ញុំជាង ១០ ឆ្នាំ។ គ្រប់ពេលគាត់តែងតែជាអ្នកមើលថែជីវិត ជាម្ចាស់បេះដូង ជាជំនួយការ ជាបងប្រុស និយាយទៅជាគ្រប់យ៉ាងនៃជីវិតរបស់ខ្ញុំ។ អរគុណសម្រាប់ភាពកក់ក្តៅ និងការមើលថែអូនយ៉ាងល្អ”។

ក្នុងនោះដែរ សារទាំងនេះបានបញ្ជាក់ឲ្យឃើញថា លោក គឹម សីហា មិនមែនទើបតែមើលថែអ្នកនាង គង់ ចាន់ស្រីមុំ អំឡុងពេលនាងមានផ្ទៃពោះនោះទេ ប៉ុន្តែលោកតែងតែធ្វើបែបនេះ យូរណាស់មកហើយចាប់តាំងពីអ្នកទាំងពីរ មិនទាន់រៀបការមកម្ល៉េះ។

ទោះជាយ៉ាងណាក្តី មហាជនពិតជាស្ងើចសរសើរដល់ស្វាមី អ្នកនាង គង់ ចាន់ស្រីមុំ ខ្លាំងមែនទែន ព្រោះថាលោក ពូកែធ្វើរឿងគ្រប់សព្វដើម្បីប្រពន្ធ លើសពីល្អគ្រប់១០ទៅហើយ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

គឹម សីហា
គឹម សីហា
គឹម សីហា និង គង់ ចាន់ស្រីមុំ
គឹម សីហា និង គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ