ភ្នំពេញ៖ តារាចម្រៀងរួមទ្រនំផលិតកម្មរស្មីហង្សមាសអ្នកនាង សុគន្ធ និសា និងលោក ហ្សូណូ កាន់តែទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជនបន្ថែមទៀត នៅពេលដែលអ្នកទាំងពីរបានសម្តែងរួមគ្នា ក្នុងខ្សែភាពយន្តភាគខ្មែរដ៏ល្បី «សិសិររដូវក្នុងបេះដូង»។

ដោយឡែក កាលពីថ្មីៗនេះ អ្នកនាង សុគន្ធ និសា និងលោក ហ្សូណូ បានបង្កភាពភ្ញាក់ផ្អើលដល់មហាជន និងអ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលឃើញអ្នកទាំងពីរថតសម្អាងការជាមួយគ្នា។

យ៉ាងណាមិញ ទាំងនេះគឺជាលើកទីមួយហើយ ដែលមហាជនឃើញតារាចម្រៀងរួមទ្រនំទាំងពីរ ថតសម្អាងការជាមួយគ្នា ហើយអ្នកទាំងពីរពិតជាស្រស់ស្អាត និងស្រស់សង្ហា សាកសមគ្នាមែនទែន ពេលដែលគ្រងឈុតប្រពៃណីបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?  

សុគន្ធ និសា និង ហ្សូណូ
សុគន្ធ និសា និង ហ្សូណូ
សុគន្ធ និសា និង ហ្សូណូ
សុគន្ធ និសា និង ហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា