(ភ្នំពេញ)៖ បើនិយាយពីតារាមច្រៀងល្បីៗ គឺមានច្រើនរូបណាស់ ដែលមកពីបណ្តាខេត្តផ្សេងៗ ក្នុងប្រទេសកម្ពុជា ដោយឡែកពេលនេះ Khmer Talking សូមនាំអារម្មណ៍ទស្សនិកជន មកជ្រាប់នូវវត្តមាន របស់តារាចម្រៀងល្បីមួយចំនួន ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង ក្នុងនោះ មានដូចជា អ្នកស្រី ហ៊ឹម ស៊ីវន, អ្នកនាង ពេជ្រ សោភា, លោក នៅ ស៊ីនឿន, លោក សាន ផានិត និង លោក សន វិជ្ជបុត្រ ខណៈអ្នកទាំងអស់ សុទ្ធតែជាតារាចម្រៀង ដែលមានកំណើតមកពីខេត្ត ព្រៃវែង។ ទោះយ៉ាងណា នេះមិនទាន់អស់នៅឡើយទេ គឺនៅមានតារាជាច្រើនទៀត ដែលមានស្រុកកំណើតនៅទីនោះ ផងដែរ។

ទី១/ អ្នកស្រី ហ៊ឹម ស៊ីវន ពិតជាមានមហាជនជាច្រើន បានស្គាល់ ខណៈអ្នកស្រី គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលទទួលបានការគាំទ្រច្រើន ទាំងក្រៅ និងក្នុងប្រទេស ដោយនៅអំឡុងឆ្នាំ១៩៩៤ លោកស្រី ត្រូវបានទស្សនជនអញ្ជើញ ទៅសម្តែងនៅក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក, បារាំង, ហូឡង់, ប៉េហ្សិក, អាឡឺម៉ង, កាណាដា និងអូស្រ្តាលី ជាដើម។ ក្រៅពីមានភាពល្បីល្បាញនេះហើយ លោកស្រីក៏ត្រូវបានគេដឹងថា ធ្លាប់ទទួលបានពានពីកម្មវិធី អាណាចក្រតារាមួយ នឹងប័ណ្ណសរសើរជាច្រើនទៀតផង។ លោកស្រី ត្រូវបានគេដឹងថា មានស្រុកកំណើតនៅ ឃុំគោកសណ្ដែក ស្រុកបាភ្នំ ខេត្ត ព្រៃវែង និងបានបោះជំហានចូលវិថីសិល្បៈ តាំងពីលោកស្រី មានអាយុ ៩ឆ្នាំមកម្ល៉េះ។

ហ៊ឹម ស៊ីវន

២/ អ្នកនាង ពេជ្រ សោភា តារាចម្រៀងប្រចាំផលតិកម្មហង្សមាសរូបនេះ បានទទួលការគាំទ្រជាច្រើន ពីទស្សនិកជនទូទៅ ជាពិសេសយុវវ័យតែម្តង ខណៈនាងត្រូវបានគេដឹងថា ហាក់បីដូចជាចេះ នូវវិធីសាស្រ្តជាច្រើន ក្នុងការក្តោបក្តាប់ប្រជាប្រិយភាព ពោលគឺរាល់ពេលទំនេរ នាងតែងតែជជែកកំសាន្តជាមួយទស្សនិជន តាមរយៈការ Live ក្នុងហ្វេសប៊ុក។ ជាការពិត ពេជ្រ សោភា បានបោះជំហានចូលវិថីសិល្បៈ ក្នុងអំឡុងឆ្នាំ ២០០១ ហើយទំរាំតែក្លាយជាតារាល្បី នាងមានប្រវត្តិកំសត់ជាច្រើនផងដែរ ដោយធ្លាប់ធ្វើជាអ្នកលក់អំពៅសាង និងដើរច្រៀងតាមភោជនីយដ្ឋាន ដើម្បីរកលុយចញ្ចឹមក្រពះ ដោយនាងជាអ្នកមកពីទឹកដីស្រុកបាភ្នំ ខេត្តព្រៃវែង ដូចអ្នកស្រី ហ៊ឹម ស៊ីវន ដែរ។

ពេជ្រ សោភា

៣/ លោក នៅ ស៊ីនឿន ដែលជាតារាចម្រៀងប្រុស រូបស្រស់សង្ហារនោះ បានបោះជំហានចូលវិថីសិល្បៈ ក្នុងអំឡុងឆ្នាំ២០០៧ បច្ចុប្បន្នគឺជាតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ដូចអ្នកនាង ពេជ្រ សោភាដែរ ដោយលោកមានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង។

នៅ ស៊ីនឿន

៤/ លោក សាន ផានិត បានបោះជំហានចូលវិថីសិល្បៈ ក្នុងអំឡុងឆ្នាំ ២០០៨ បច្ចុប្បន្ន លោកគឺជាតារាសម្ដែង និងជាតារាចម្រៀងក្នុងផលិតកម្មកាលីប និងមានស្រុកកំណើត ស្ថិតក្នុងភូមិ ព្រៃឃ្នេស ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

សាន ផានិត

៥/ លោក សន វិជ្ជបុត្រ បានបោះជំហានចូលវិថីសិល្បៈ ក្នុងអំឡុងឆ្នាំ២០០៧ បច្ចុប្បន្នគឺជាតារាចម្រៀងក្នុងផលិតកម្ម M។ លោក វិជ្ជបុត្រ មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង៕

សន វិជ្ជបុត្រ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត