ល្បីរឿងអ្នកមានអ្នកក្រ! តារាទាំងនេះ ចេញមុខមកនិយាយថា...

//s9.kh1.co/b5/b5dd1b0d16b445c01d10d3c04a6be5c3d4672e4a.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

កំពុងផ្ទុះល្បីពីប្រធានបទអ្នកមាន អ្នកក្រ ស្រាប់តែឃើញមានសិល្បករ សិល្បការិនីចេញមុខនិយាយ ពីម្ចាស់និយាយនោះ ដោយការសរសើរ។

កម្សាន្ត៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្ដាញសង្គម កំពុងផ្ទុះការស៊ែរវែកញែកពីប្រធានបទអ្នកមានអ្នកក្រ ដែលប្រធានបទនេះបានកើតឡើងពីស្ត្រីម្នាក់ ដោយសម្ដីទាំងនោះ ត្រូវបានគេកាត់ចេញពីវីដេអូមួយ ដែលស្ដាប់ទៅហាក់កំពុងមើលងាយទៅដល់អ្នកក្រ ទើបអ្នកលេងបណ្ដាញសង្គមនាំគ្នាបញ្ចេញមតិហាក់មិនពេញចិត្តយ៉ាងដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ទន្ទឹមនឹងមានអ្នកលេងបណ្ដាញសង្គមមួយចំនួន បញ្ចេញអារម្មណ៍មិនពេញចិត្តទៅនឹងសម្ដី ឬគំនិតរបស់ស្រ្តីរូបនោះ គេក៏ឃើញមានមហាជនមួយចំនួនទៀត ក៏យល់ស្របទៅនឹងសម្ដីរបស់ស្ត្រីផងដែរ។ លើសពីនេះទៅទៀត ក៏មានសិល្បករ សិល្បការិនីខ្មែរ និយាយពីស្ត្រីរូបនោះ ក្នុងន័យយល់ស្រប និងលើកទឹកចិត្ក ដោយតារាខ្មែរ ដែលបានបញ្ចេញមតិនោះមានដូចជា៖ 

១៖ កញ្ញា ដួងម៉ានិច 

តារាសម្ដែងកញ្ញា ដួង ម៉ានិច នាងបានបង្ហោះសារ រួចជាមួយនឹងសារខ្លីមួយនិយាយថា៖ 

ស្រលាញ់​អ្នក​បង​ អ្នក​បង​គឺ​ជា​បុគ្គល​ផ្ដល់​ពិត​ប្រាកដ។

សម្ដីកញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
អ្នកស្រី តាំង ហ្គិចលៀង និងកញ្ញា ដួង ម៉ានិច
អ្នកស្រី តាំង ហ្គិចលៀង និងកញ្ញា ដួង ម៉ានិច

២៖ អ្នកនាង ចនច័ន្ទ លក្ខិណា

ជាមួយគ្នានេះដែរ កំពូលតារាសម្ដែង និងជាប្រធានសមាគមន៍សិល្បៈខ្មែរ អ្នកនាង ចនច័ន្ទ លក្ខិណា នាងបាននិយាយថា៖ 

កន្លងមកខ្ញុំបានមើលឃើញថា គាត់ជួយសង្គមច្រើនណាស់ ទាំងការលះបង់កម្លាំងកាយចិត្ត ចែករំលែកគំនិតវិជ្ជមានល្អៗដល់អ្នកជំនាន់ក្រោយ ជាពិសេស សិស្ស និស្សិត ដែលពុំទាន់រកឃើញនូវគោលដៅជីវិត ព្រមទាំងលះបង់ថវិការជាច្រើនដើម្បីជួយដល់សកម្មភាពសប្បុរសធម៌នានារហូតមក ។ យើងមិនគួរយកពាក្យសម្ដីជ្រុលជ្រួសមួយម៉ាត់មកសម្លាប់គាត់បែបនេះទេ គឺហាក់ដូចជាសម្លាប់ទឹកចិត្តគាត់ដែលខិតខំដើម្បីសង្គម និង អ្នកជំនាន់ក្រោយ ។គ្មានអ្នកណាល្អគ្រប់ដប់ទេ ខ្ញុំគិតថាគាត់និយាយនេះក្នុងចេតនាចង់បណ្តុះផ្នត់គំនិត និង ស្មារតីមនុស្សឲ្យមានទម្លាប់ល្អ ឲ្យមានការរីកចម្រើនល្អ អញ្ចឹងពេលខ្លះយើងគួរបើកចិត្តកែទម្លាប់មិនល្អរបស់យើងកន្លងមកដើម្បីអភិវឌ្ឍន៌ខ្លួនឯង ។

សម្ដី អ្នកនាង ចនច័ន្ទ លក្ខិណា
អ្នកនាង ចនច័ន្ទ លក្ខិណា
អ្នកនាង ចនច័ន្ទ លក្ខិណា
អ្នកនាង ចនច័ន្ទ លក្ខិណា
អ្នកនាង ចនច័ន្ទ លក្ខិណា

៣៖ លោក សាន ផានិត

តារាចម្រៀង លោក សាន ផានិត ក៏មិនខុសពីតារាទាំងពីរខាងលើ ដោយរូបលោក បាននិយាយថា៖ 

មិនថាគាត់ត្រូវសម្ពាធយ៉ាងណាទេ​ តែគ្រាន់តែអាចដឹងថាគាត់និងក្លាយជាកំពូលស្រ្តីលើភារៈវេទិការក្នុងពេលខាងមុខ ដ៏មានប្រជាប្រិយភាពដែលនឹងត្រូវបានអញ្ជើញ ហើយគាត់និងកាន់តែរឹងមាំក្លាហានវាជាអ្វីដែលខ្ញុំជឿជាក់ថា គាត់នឹងនៅតែបន្តធ្វើបានដោយមិនតក់ស្លុតសម្រាប់ការចែករំលែកផ្នត់គំនិតផ្សេងៗទៀតដោយមិនមែនជាប្រធានបទរវាងអ្នកមាននិងអ្នកក្រ…។ 

សម្ដីលោក សាន ផានិត
លោក សាន ផានិត 
លោក សាន ផានិត 
ការបង្ហោះរបស់ លោក សាន ផានិត
ការបង្ហោះរបស់ លោក សាន ផានិត
ដួង ម៉ានិចសាន ផានិតចនច័ន្ទ លក្ខិណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T