ឃើញមាំមួនណាស់ ស្ងាត់ៗ សាន ផានិត ត្រូវវះ.កាត់ ព្រោះជំ.ងឺទាំងនេះ

//s9.kh1.co/e4/e4294f523f2655e74fbd2a521246b31d37ab632c.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

មើលទៅរូបរាងខាងក្រៅ ឃើញមាំមួនណាស់ ប៉ុន្តែស្ងាត់ៗ អតីតតារាចម្រៀង សាន ផានិត ត្រូវបញ្ជូនទៅពេទ្យវះ.កាត់ព្រោះជំ.ងឺទាំងនេះ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជានៅចាំ តារាចម្រៀង សាន ផានិត ជាក់ជាមិនខាន ក្រោយពេលដកឃ្លាពីវិថីសិល្បៈរាប់ឆ្នាំ ពេលនេះ រូបលោកកំពុងរកស៊ីកាក់កបខ្លាំងនឹងមុខរបរ លក់ស្បែកជើងក្បាលគីប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង បើកពីទ្រង់ទ្រាយតូចរហូតដល់បើកហាងធំបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឃើញសុខភាពមាំមួន រូបរាងសម្បត្តិមិនសមអ្នកមានជំ.ងឺទាល់តែសោះ តែស្ងាត់ៗ តារាប្រុសរូបនេះ ត្រូវលោក សុះ ម៉ាច ដែលជាសិល្បករស្រករគ្នា ទម្លាយពីថា លោក សាន ផានិត ត្រូវចូលសង្គ្រោះបន្ទាន់ ព្រោះតែ ត្រូវវះ.កា.ត់គ្រលៀន​ ដាក់រ៉ឺស័របេះដូង តែពេលនេះ​ ផុតគ្រោះថ្នាក់ហើយ ដោយក្នុងនោះ លោក សុះ ម៉ាច ប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖

ហុឺ!ចៃដន្យម៉្លេះ !ថ្ងៃនេះលោកសាន ផានិតក៏ចូលសង្គ្រោះបន្ទាន់ វះកាត់គ្រលៀនដាក់រុឺស័របេះដូង ក្នុងបន្ទប់ជាមួយអ្នកម្តាយនិងមីងរបស់ខ្ញុំដែរ។តែលោកសំណាងល្អផុតគ្រោះថ្នាក់ហើយ ដោយសារបានលោកគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលាប៉ុន្តែត្រូវនៅបន្តសម្រាកតាមដានព្យាបាលជំងឺតទៅទៀត។សូមបួងសួងដល់ព្រះព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រទានពរដល់សម្លាញ់ផានិត អ្នកម្តាយរួមទាំងមីងខ្ញុំឆាប់ជាសះស្បើយនិងសំណាងល្អទាំងអស់គ្នា៕

សុះ ម៉ាច

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក សាន ផានិត
លោក សាន ផានិត
លោក សាន ផានិត
លោក សាន ផានិត

មើលរូបភាពបន្ថែម ចុចនៅត្រង់នេះ Facebook

សាន ផានិតសុះ ម៉ាច
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T