ភ្នំពេញ៖ ជាការពិតណាស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក មង្គល ទីណា  បានរៀបការសាងគ្រួសារជាមួយនឹងភរិយារូបស្រស់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីលោកនៅជាតារាចម្រៀងមកម៉្លេះ។

ហើយមកទល់ពេលនេះ លោកក៏មានកូនចំនួន២នាក់ទៅហើយ គឺប្រុសមួយស្រីមួយ ដែលសុទ្ធតែមានមុខមាត់ស្រស់ស្អាតគួរឲ្យស្រលាញ់ មិនចាញ់លោកប៉ាអ្នកម៉ាក់ប៉ុន្មាននោះទេ។

ជាងនេះទៅទៀត ក្រៅពីមានមុខមាត់ស្អាតគួរឲ្យក្នាញ់ កូនស្រីប្រុសរបស់លោក ក៏ជាសិស្សរៀនពូកែ ដែលពួកគេទាំង២នាក់បងប្អូន តែងតែទទួលបានចំណាត់ថ្នាក់លេខ១ សឹងតែរាល់ខែ ធ្វើឲ្យលោក ដែលជាប៉ាវ័យក្មេងរំភើបចិត្ត ដល់ថ្នាក់ញញឹមបិទមាត់មិនជិតតែម្ដង៕

មង្គល ទីណា
កូនស្រី មង្គល ទីណា
កូនប្រុស មង្គលទីណា
សាររបស់ មង្គល​ទីណា
ទីណា និងកូនៗ
ទីណា និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មង្គល ទីណា