ស្ងាត់ពីសិល្បៈ មង្គល ទីណា កសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខ ក្រោយមានកូន៣

//s9.kh1.co/63/632f2c7166285aca70837dacde668d7382a0f200.jpg
តារា & កម្សាន្ដ

 ០៨-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រោយរៀបការមានប្រពន្ធ និងកូន៣នាក់រួច លោក មង្គល ទីណា កាន់តែមានជីវិតស្រស់បំព្រងជាងមុន ខណៈប្រើជីវិតបែបសាមញ្ញ។

កោះកុង៖ អតីតតារាចម្រៀងល្បីឈ្មោះលោក មង្គល ទីណា ច្រើនឆ្នាំមកហើយ ដែលបានបាត់មុខពីវិស័យសិល្បៈ ងាកទៅចាប់អាជីពបើកមុខជំនួញផ្ទាល់ខ្លួនវិញ។ ហើយពេលនេះ លោកកំពុងរស់នៅខេត្តកោះកុង ក្រោយរៀបការបង្កើតគ្រួសាររួចមក។ ជាមួុយគ្នានេះដែរ បើងាកទៅមើលជីវិតឯកជនវិញ ឃើញថាតារារូបនេះ មានជីវភាពល្អប្រសើរ ខណៈមុខរបរកាន់តែរលូនទៅមុខយ៉ាងជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បើទោះបីបាត់មុខពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំ តែក៏មានមហាជន និងអ្នកគាំទ្រជាច្រើននៅតែចង់ដឹង ចង់ឮពីជីវិតរស់នៅប្រចាំថ្ងៃរបស់លោក មង្គល ទីណា ដដែល។ លើសពីនេះទៅទៀត សព្វថ្ងៃអតីតតារាចម្រៀងសម្លេងពីរោះរូបនេះ ក៏មានកូន៣នាក់ ប្រុសពីរ និងស្រីមួយផងដែរ។

ជាក់ស្ដែង បើនិយាយជីវិតគ្រួសារវិញ លោក មង្គល ទីណា បានសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខ ពោរពេញដោយសុភមង្គល។ ក្នុងនោះដែរ ថ្មីៗនេះលោកប៉ាសម័យថ្មីរូបនេះ បានបង្ហោះរូបភាពជុំគ្រួសារជាមួុយភរិយា និងកូនៗទាំង៣នាក់ មើលទៅមានភាពកក់ក្ដៅតែម្ដង។ មិនតែប៉ុណ្ណោះ បើមើលទៅកូនៗរបស់លោក ឃើញថាធំធាត់ មានកម្ពស់ខ្ពស់សឹងប៉ិនប៉ាម៉ាក់ទៅហើយ។

តួយ៉ាង ក្រោយអ្នកលេងបណ្ដាញសង្គម និងហ្វេនបានឃើញរូបភាពថ្មីតារារូបនេះផុសរូបជាមួយភរិយា និងកូន ពួកគេបានចូលទៅ comment សរសើរពីជិវិតគ្រួសារលោកគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

   លោក មង្គល ទីណា
   លោក មង្គល ទីណា
   លោក មង្គល ទីណា
   លោក មង្គល ទីណា
 លោក មង្គល ទីណា 
 លោក មង្គល ទីណា 
 លោក មង្គល ទីណា និងកូនទាំង៣ 
 លោក មង្គល ទីណា និងកូនទាំង៣ 
   លោក មង្គល ទីណា ជាមួយភរិយា និងកូនៗទាំង៣
   លោក មង្គល ទីណា ជាមួយភរិយា និងកូនៗទាំង៣
 លោក មង្គល ទីណា ជាមួយភរិយា និងកូនៗទាំង៣
 លោក មង្គល ទីណា ជាមួយភរិយា និងកូនៗទាំង៣
មង្គល ទីណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T