ភ្នំពេញ៖ ថ្វីត្បិតតែអតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម ភ្លេងរីខត កញ្ញា វ៉ាន់ នីឡា បានដកខ្លួនចាកឆ្ងាយពីវិស័យសិល្បៈ អស់រយៈពេលប្រមាណជាជាង១ឆ្នាំយ៉ាងណាក្តី ដោយសារតែបញ្ហាផ្ទាល់ខ្លួន ប៉ុន្តែតារាស្រីរូបនេះ មិនធ្លាប់បោះបង់ចោលឡើយនូវការតាំងចិត្ត ឬអាចនិយាយបានថាជំនាញ ដែលនាងស្រលាញ់តាំងពីតូច នោះគឺការច្រៀង។

វ៉ាន់ នីឡា

គួរឲ្យដឹងថា កន្លងមកគេតែងសង្កេតឃើញ តារាចម្រៀងស្រីរូបនេះ តែងតែបង្ហោះជាវីដេអូ បង្ហើរសំនៀងរបស់ខ្លួនយ៉ាងក្រអួនក្រអៅ នៅលើគណនីសង្គមផ្ទាល់ខ្លួន ដែលបានធ្វើឲ្យប្រិយមិត្តទស្សនិកជនជាច្រើន មានការនឹករឮក និងចង់ឲ្យនាងវិលចូលសិល្បៈចម្រៀងជាថ្មីផងដែរ។

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ កញ្ញា វ៉ាន់​ នីឡា បានបង្ហោះនូវវីដេអូចម្រៀងមួយ ដែលនាងបានច្រៀងគោកនូវបទ «ចំការសំរោង» យ៉ាងណាមិញតារាស្រីរូបនេះ បានបញ្ចេញនូវសំនៀងយ៉ាងពិរោះក្រអួនក្រអៅ ដែលធ្វើឲ្យអ្នកស្តាប់ចង់ចូលតួទៅតាមតែម្តង៕ 

វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា