ភ្នំពេញ៖ តារាសម្តែងស្រី និងជាពិធីការិនីម្នាក់ ដ៏ល្បីល្បាញអ្នកនាង សុខ សោម៉ាវត្តី សព្វថ្ងៃនេះពិតជាមានភាពកាក់កបយ៉ាងខ្លាំង សម្រាប់ការងារនៅក្នុងវិស័យសិល្បៈ។

ជាក់ស្តែង ពេលនេះ អ្នកនាងកំពុងមមាញឹកនឹងការងារសិល្បៈយ៉ាងខ្លាំង ស្ទើរតែដកឃ្លាមិនរួច មិនថាការងារជាអ្នកសម្តែង ឬជាពិធីការិនីតាមកម្មវិធីតូចធំនានានោះទេ។

ហើយក្រោម ការខិតខំប្រឹងប្រែងធ្វើការរបស់អ្នកនាង សុខ សោម៉ាវត្តី នៅថ្ងៃនេះស្រាប់តែនៅលើហ្វេសប៊ុក នាងបានបង្ហោះនូវរូបផ្ទះល្វែងមួយកន្លែង ដែលកំពុងតែជួសជុល ព្រមជាមួយនឹងសារដ៏មានអត្ថន័យចេញពីក្នុងចិត្តដូច្នេះថា៖

«ធ្វើការហត់នឿយមកយូរដែរហើយ ត្រូវតែមានរង្វាន់លួងចិត្ត ប៉ុន្តែរង្វាន់លួងចិត្តរបស់ខ្ញុំមិនមែនក្រែមម្ស៉ៅ ឬកាបូប brand ស្បែកជើង brand ទេណា៎ ព្រោះត្រូវសន្សំដើម្បីទិញរបស់ណាដែលធ្វើឱ្យក្រុមគ្រួសារមានស្នាមញញឹម និងភាពកក់ក្ដៅ គ្មានសំឡេងតន្ត្រីណា ពិរោះដូចសំឡេងសើចរបស់អ្នកផ្ទះទេ» Another new members Loading 60%»។ 

សូមសរសើរ តារាសម្តែង សុខ សោម៉ាវត្តី ខិតខំប្រឹងប្រែងធ្វើការ សន្សំប្រាក់រហូតបានទិញផ្ទះល្វែង សម្រាប់ក្រុមគ្រួសារខ្លួន ស្នាក់នៅយ៉ាងមានសុភមង្គល៕

ទស្សនារូបភាពខាងក្រោមដូចតទៅ៖

សុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ សោម៉ាវត្តី
សុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ សោម៉ាវត្តី
សុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ សោម៉ាវត្តី
សុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ សោម៉ាវត្តី
សុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ សោម៉ាវត្តី
ផ្ទះល្វែងរបស់ សុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី