(ភ្នំពេញ)៖ លោក រតនៈ ពិសិដ្ឋ ជាតារាសម្ដែង និងជាអ្នកតារាបង្ហាញម៉ូត តែសព្វថ្ងៃនេះរូបលោក ត្រូវប៉ាន់ខ្លាំង ខាងចម្រៀង ជាមួយនឹងការគាំទ្រយ៉ាងច្រើន។

ប៉ុន្តែកាលពីថ្មីៗនេះមាន ការភ្ញាក់ផ្អើលខ្លាំងជាមួយនឹងការ ស៊ែរ តៗគ្នា នៅលើបណ្ដាញ​សង្គម ហ្វេសប៊ុក ជាមួយនឹង រូបភាពជាច្រើន ទាក់ទងនឹងរូបមង្គលការ របស់លោក រតនៈ ពិសិដ្ឋ និងឈិន ម៉ានិច្ច ដែលធ្វើឲ្យមានហ្វេនយ៉ាងច្រើន មានភាពស្រឡាំងកាំង ដោយឃើញ ទិដ្ឋភាពបែបនេះ។ 

ក្នុងនោះ គេសង្កេតឃើញថាមាន តារាជាច្រើនបានចូលរូម ក្នុងកម្មវិធីនោះ ផងដែរ ដែលនាំគ្នាផុសថា «ចូលរួមមង្គលការ រតនៈពិសិដ្ឋ» ទៀតផង។

ដោយមានអ្នកគាំទ្រជាច្រើន បាននាំគ្នាឆ្ងល់ និងសង្ស័យ ដោយទ្រាំមិនបាន ពួកគេ ក៏បានផ្ញើសារទៅលោករតនៈ ពិសិដ្ឋ គ្រប់ៗគ្នា ទើបធ្វើឲ្យ តារាសម្ដែងរូបនេះ សម្រេចចិត្តប្រាប់ថា គ្រាន់តែជាការថតកុន ជាមួយនឹងឈិន ម៉ានិច្ច នោះទេ៕

តោះទៅមើលរូបភាពទាំងអស់គ្នា៖ 

រូបថត ដែលត្រូវគេផ្អើល
រូបថត ដែលត្រូវគេផ្អើល
រូបថត ដែលត្រូវគេផ្អើល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ​ ពិសិដ្ឋ