ឃើញរឿងស្នេហាល្ងង់+ល្ងង់ ផ្ទុះការរិះគន់ រតនៈ ពិសិដ្ឋ ចេញមុខនិយាយថា…

//s9.kh1.co/dc/dc25b50cb1fc44b7872695c6b59638a02b84bc20.jpeg
តារា & កម្សាន្ដ

 ១៦-ធ្នូ-២០២២ ១០ព្រឹក · មួយឆ្នាំមុន

ឃើញគេបង្ហោះឈុតក្នុងរឿងនេះរួច រតនៈ ពិសិដ្ឋ បញ្ចេញអារម្មណ៍បែបនេះភ្លែត។

ភ្នំពេញ៖ ពិតណាស់ តារាសម្ដែងលោក រតនៈ ពិសិដ្ឋ ជាសិល្បករមួយរូប ដែលបានសាងឈ្មោះលើវិថីសិល្បៈអស់ជាច្រើនឆ្នាំ។ម្យ៉ាងវិញទៀត ពីមួយឆ្នាំទៅមួយឆ្នាំ តារាប្រុសរូបសង្ហារូបនេះ ពិតជាទទួលបានប្រជាប្រិយភាព និងការគាំទ្រពីមហាជនច្រើនជាងមុនតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គេដឹងថាតារាប្រុសរូបនេះ មិនសូវបង្ហោះសេរសេរបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនលើបណ្ដាញសង្គមប៉ុន្មានឡើយ។ ប៉ុន្តែក្រោយឃើញគេផ្ទុះល្បីរឿង ស្នេហាល្ងង់+ល្ងង់ ដែលមានឈុតឆាកតួអង្គប្រុស និងតួអង្គស្រីលេងបែបស្រើ.បស្រាល ស្រាប់តែលោក រតនៈ ពិសិដ្ឋ និយាយដូច្នេះថា៖ 

ក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូបដែរ ខ្ញុំមិនគាំទ្រ កូនខ្មែរ ផលិតរឿងអប់រំបែបនេះទេ វាលើស មើលទៅវាមិនមែនជារឿងបែបអប់រំឈុតឆាកបែបស្នេហា វាមានបែបសមរម្យ មិនមែនបែប… សូមអ្នកនិពន្ធ និងដឹកនាំសម្តែងគ្រប់រូប ក្នុងផលិតកម្មហ្នឹងពិចារណា កុំឲ្យហួសព្រំដែន បើមានខុសឆ្គង សូមអធ្យាស្រ័យ #សូមខាងក្រសួងលោកជួយផង។ 

សម្ដីលោក រតនៈ ពិសិដ្ឋ

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែលោក រតនៈ ពិសិដ្ឋ ប៉ុណ្ណោះទេ ដែលនិយាយថាមិនគាំទ្រលើឈុតស្រើ.បស្រាលក្នុងរឿង ស្នេហាល្ងង់+ល្ងង់។ ដោយគេឃើញមានមហាជនជាច្រើនក៏និយាយស្រដៀងទៅនឹងតារារូបនេះផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
រូបភាព
រូបភាព
រតនៈ​ ពិសិដ្ឋ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T