មិនដែលដឹងសោះ កាលនៅក្មេង រតនៈ ពិសិដ្ឋ ក៏ជាអ្នករាំរបាំបុរាណ

//s9.kh1.co/8b/8beff7f43b52f350ab3d7090808e166836bea4dc.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ពិតជាភ្ញាក់ផ្អើល និងមិនដែលដឹងសោះ លោក រតនៈ ពិសិដ្ឋ ក៏ជាអ្នករាំរបាំបុរាណ កាលពីពេលដែលតារារូបនេះ នៅក្មេងមកម្ល៉េះ។

ភ្នំពេញ៖ តារាប្រុសរូបសង្ហាមកពីខេត្តបន្ទាយមានជ័យលោក រតនៈ ពិសិដ្ឋ ត្រូវបានគេដឹងថាជាសិល្បករដែលចេះគ្រប់ទម្រង់ មិនថាពិធីករ សម្ដែង ច្រៀងរាំឡើយ។ ម្យ៉ាងពីមួុយឆ្នាំទៅមួយឆ្នាំ តារារូបនេះកាន់តែមានឈ្មោះល្បីល្បាញខ្លាំងឡើងៗ គួរឲ្យកត់សម្គាល់។ លើសពីនេះទៅទៀត គេសង្កេតឃើញការងារសិល្បៈតារារូបនេះ រឹតតែមានភាពមមាញឹកជាងមុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីទេពកោសល្យ និងសមត្ថភាពលោក រតនៈ ពិសិដ្ឋ មានរូបសម្ផស្សមាំសង្ហាគួរឲ្យទាក់ទាញ ខណៈពេលខំហាត់ប្រាណយកសាច់ដុំកង់ៗយ៉ាងដូច្នេះ។ មិនត្រឹមមានរូបរាងសង្ហានោះទេ តែតារារូបនេះ នៅតែងខ្លួនស៊ីវិល័យគួរឲ្យចាប់អារម្មណ៍មិនចាញ់ក្មេងជំនាន់ក្រោយប៉ុន្មានឡើយ។

ពិតណាស់ បើក្រឡេកមើលអតីតកាលរបស់លោក រតនៈ ពិសិដ្ឋ កាលនៅកុមារវិញ តារារូបនេះក៏ជាអ្នករាំរបាំបុរាណខ្មែរមួយរូបផងដែរ។ ដោយមុននេះ លោកបានបង្ហោះរូបភាពកាលនៅក្មេងឲ្យហ្វេនបានឃើញ ពីសកម្មភាពពេលកំពុងរាំរបាំ និងស្លៀកឈុតរបាំបុរាណ មើលទៅពិតជាប្លែកភ្នែកតែម្ដង។ មិនតែប៉ុណ្ណោះ តារារូបនេះ ធ្វើឲ្យភ្ញាក់ផ្អើលគ្រប់គ្នាដោយមិននឹកស្មានថាកាលនៅតូចរូបលោកជាអ្នករបាំយ៉ាងដូច្នេះសោះ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

  លោក រតនៈ ពិសិដ្ឋ
  លោក រតនៈ ពិសិដ្ឋ
  លោក រតនៈ ពិសិដ្ឋ
  លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ 
លោក រតនៈ ពិសិដ្ឋ 
  លោក រតនៈ ពិសិដ្ឋ
  លោក រតនៈ ពិសិដ្ឋ
  លោក រតនៈ ពិសិដ្ឋ
  លោក រតនៈ ពិសិដ្ឋ
  លោក រតនៈ ពិសិដ្ឋ
  លោក រតនៈ ពិសិដ្ឋ
  លោក រតនៈ ពិសិដ្ឋ
  លោក រតនៈ ពិសិដ្ឋ
រាប់ពីស្ដាំទៅ នៅទី៣ ជាលោក រតនៈ ពិសិដ្ឋ
រាប់ពីស្ដាំទៅ នៅទី៣ ជាលោក រតនៈ ពិសិដ្ឋ
រាប់ពីស្ដាំទៅ នៅទី៣ ជាលោក រតនៈ ពិសិដ្ឋ
រាប់ពីស្ដាំទៅ នៅទី៣ ជាលោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ កាលនៅក្មេង
លោក រតនៈ ពិសិដ្ឋ កាលនៅក្មេង
រតនៈ​ ពិសិដ្ឋ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T