ភ្នំពេញ៖ សុភមង្គលនៅក្នុងគ្រួសារ របស់តារាចម្រៀងល្បីឈ្មោះ លោក កែវ វាសនា បានធ្វើឲ្យមហាជនជាច្រើន ជាពិសេស គឺអ្នកដែលតែងតែគាំទ្រ និងអ្នកលេងបណ្តាញសង្គម ច្រណែនគ្រប់គ្នា ខណៈពេលដែលលោកតែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹងគ្រួសារ។

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជា បានដឹងមកហើយថា កាលពីថ្មីៗនេះ តារាប្រុសរូបនេះទើបតែទទួលបានចំណងដៃកូនស្រីមួយរូបទៀត ដែលមានមុខមាត់ពិតជាគួរឲ្យស្រលាញ់។

មកទល់នឹងពេលនេះ កូនស្រីរបស់លោកកើតបាន ទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះ តែបើនិយាយពីមុខមាត់វិញ គឺថាកាន់តែស្រស់ស្អាត មុខគួរឲ្យក្នាញ់តាំងពីតូចតែម្តង។ ចុះទម្រាំតែធំជាងនេះទៀតនោះ មិនដឹងជាស្អាតដូចម្តាយប៉ុណ្ណាទៅ។

លើសពីនេះ គ្រួសាររបស់តារាប្រុសរូបនេះ ក៏កាន់តែទទួលបានសុភមង្គលកាន់តែខ្លាំងឡើង បន្ទាប់ពីទទួលបានចំណងដៃកូនៗ ទាំង២នាក់ ដ៏គួរឲ្យស្រលាញ់បែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖  

កែវ វាសនា និងភរិយា
កែវ វាសនា និងគ្រួសារ
កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
កូនកែវ វាសនា ពេលកើតបាន៣ថ្ងៃ
កូនកែវ វាសនា ពេលកើតបាន៨ថ្ងៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា