ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ពិធីករប្រចាំទូរទស្សន៍ប៉ុស្តិ៍បាយ័ន លោក ជា វណ្ណារិទ្ធ បានដាក់កូនប្រុសច្បងសំណព្វចិត្ត ចូលរៀនជាលើកដំបូង ដោយក្នុងនោះ គេចាប់អារម្មណ៍ឃើញថា អូនហ្វេម ពិតជាក្លាហានខ្លាំងមែនទែន តាមរយៈរូបថតដែលបានបង្ហោះ គឺប្អូនមានភាពសប្បាយរីករាយ និងមិនរករឿងយំ ចង់ទៅផ្ទះ ដូចជាកុមារមួយចំនួនឡើយ។

ជា វណ្ណារិទ្ធ និង អូន ហ្វេម

គួរឲ្យដឹងថាផងដែរថា មកទល់ពេលនេះ អូន ហ្វេម ដែលមានឈ្មោះពេញថា ជា ប្រសិទ្ធិរិទ្ធ ក៏កាន់តែធំហើយ ដោយរាល់សកម្មភាពរបស់ប្អូន តែងតែត្រូវបានមហាជនតាមដាន ដោយសារតែប្អូនមានភាពឆ្លាត និងមានមុខមាត់ស្រស់សង្ហាគួរឲ្យស្រលាញ់ ដូចជាលោកប៉ាអ្នកម៉ាក់ផងដែរ។

បន្ថែមពីនេះ សព្វថ្ងៃ អូនហ្វេម ក៏ទើបនឹងទទួលបានប្អូនប្រុសគួរឲ្យស្រលាញ់មួយទៀត ដែលមានឈ្មោះថាជា ភិរក្សរិទ្ធ ហៅអូន ហ្វែរ អាយុប្រមាណជាជាង១ខែហើយ៕  

អូន ហ្វេម ចូលរៀនថ្ងៃដំបូង
អូន ហ្វេម
អូន ហ្វេម
ជា វណ្ណារិទ្ធ និងកូនប្រុសទាំង២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ