ភ្នំពេញ៖ មុននេះបន្តិចម្ចាស់បទ «អតីត» លោក Shutter Shoot បានបង្ហោះ MV ផ្លូវការរបស់បទចម្រៀងមនោសញ្ចេតនាមួយនេះ លើគណនីហ្វេសប៊ុក របស់លោក។

ជាក់ស្ដែង គ្រាន់តែបង្ហោះបទនេះភ្លាម ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាចែកចាយបទថ្មីនេះ ព្រោងព្រាតតែម្ដង។

តួយ៉ាង ចំពោះតួស្រីដែលសម្ដែង ក្នុងបទ «អតីត» ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាពិធីការិនី និងតារាសម្ដែង ដែលមានបទពិសោធន៍ខ្ពស់ អ្នកនាង​ សុខ សោម៉ាវត្តី ទៀតផង ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ការសម្ដែងលើកនេះ ធ្វើឲ្យ វត្តី ចូលតួខ្លាំងមែនទែន ព្រោះតែត្រូវ ដើរតួកម្សត់ ចាយទឹកភ្នែក សឹងគ្រប់ឈុត ធ្វើឲ្យអ្នកទស្សនា ពេញចិត្តជាខ្លាំង។

គួរបញ្ចាក់ដែរថា បទ «អតីត» នេះ ជាការច្រៀងលាយគ្នារវាងភាសាខ្មែរ-ថៃ ដែលកំពុងល្បីខ្លាំង ព្រោះតែអត្ថន័យពិតជាពិរោះ ចាក់ដោតបេះដូងយុវវ័យយើង នាពេលបច្ចុប្បន្ននេះ៕

ចង់ដឹងថា សុខ សោម៉ាវត្តី ចូលតួខ្លាំងប៉ុណ្ណាក្នុងបទថ្មីនេះ តោះទស្សនាវីដេអូខាងក្រោម៖

សុខ សោម៉ាវត្តី
តួប្រុស ក្នុងបទ«អតីត»
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី