(ភ្នំពេញ)៖ តារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ ដែលទស្សនិកជនតែងតែហៅថា អ្នកមេម៉ាយស្តុក គឺអ្នកនាង ចន ច័ន្ទលក្ខិណា ក្រៅពីមហាជនបានដឹងថា អ្នកនាង មានភាពល្បីល្បាញជាច្រើនឆ្នាំមកហើយក្ដី ក៏បន្ទាប់ពីបានលេងលះប្តីប្រពន្ធ ធ្វើឲ្យតារាសម្តែងស្រីរូបនេះ ក្លាយជាស្ត្រីមេម៉ាយ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកសរសើរនោះ គឺនាងហាក់មានភាពតស៊ូ ខិតខំបំពេញការងារយ៉ាងម៉ត់ចត់ ខណៈថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ពីភាពតស៊ូរបស់ខ្លួនជាច្រើន តាមរយៈបង្ហោះសារលើបណ្តាញសង្គម។

ក្នុងនោះ ប្រធានសមាគមសិល្បករខ្មែររូបនេះ បានបង្ហោះរូបភាពមួយចំនួន ដោយភ្ជាប់ជាមួយនឹងសារថា «ជីវិតស្ត្រីមេម៉ាយដូចខ្ញុំ ស្គាល់គ្រប់រសជាតិនៃការស៊ីឈ្នួលបម្រើគេ ទាំងការងាររបស់មនុស្សប្រុស និង ការងារមនុស្សស្រី ទាំងការងារថ្នាក់ទាប ថ្នាក់ខ្ពស់ ក្នុងព្រៃ ឬក្រៅប្រទេស ហើយក៏ទទួលបានការមើលងាយមើលថោក ប្រទេច បណ្តាសារ និង វាយប្រហារ ច្រណែន ឈ្នានីស ជិះជាន់ មួលបង្កាច់ ពេបជ្រាយគ្រប់បែបយ៉ាង នៅតែមួយទេ ដែលមិនធ្លាប់ស្គាល់ គឺភាពស្រណុក និង រស់ដោយសារប្រុស ឬរស់ដោយសារប្តីគេចិញ្ចឹម តែខ្ញុំពេញចិត្ត ព្រោះជាសមត្ថភាព និង បទពិសោធន៍ ទោះខ្ញុំរៀនមិនបានខ្ពស់ក៏ដោយ តែការប្រឡូកដោយផ្ទាល់ គឺជាបទពិសោធន៍ និងការខំស្វែងយល់ដោយខ្លួនឯង»។

ទន្ទឹមជាមួយនឹងការបង្ហោះសារដ៏មានខ្លឹមសារពីភាពតស៊ូ ពីសំណាក់តារាសម្តែងវ័យជ្រេរ អ្នកនាង ចន ច័ន្ទលក្ខិណា ខាងលើនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន សម្តែងនូវការកោតសរសើរពីភាពតស៊ូរបស់នាង ខណៈទស្សនិកជនខ្លះយកសារទាំងនេះ ប្រៀបបាននឹងដំបូន្មានដល់ខ្លូន ឲ្យតស៊ូឡើងទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសគឺស្ត្រីមេម៉ាយតែម្តង៕

ចន​ ច័ន្ទលក្ខិណា
ចន​ ច័ន្ទលក្ខិណា
សាររបស់ចន​ ច័ន្ទលក្ខិណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា