ភ្នំពេញ៖ មុននេះបន្តិច នៅលើហ្វេសប៊ុករបស់កំពូលតារាចម្រៀងស្រីប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង សុគន្ធ និសា បានផុសរូបភាព ព្រមទាំងសាររៀបរាប់ស្តីពីទុក្ខកង្វល់មួយយ៉ាងក្រៀមក្រំ។

ដោយនៅក្នុងនោះផងដែរ អ្នកនាងបានបង្ហាញប្រាប់ឱ្យដឹងទាំងស្រុងដូច្នេះថា៖

«ប្អូនប្រុស រក្សា ហេតុអីបានជាភ្លាមៗបែបនេះ ទើបតែឃើញប្អូនថ្ងៃមុនសោះ ពិតជាអាណិតប្អូនខ្លោចចិត្ត មិនដឹងថាប្អូនមានជំងឺបែបនេះ នៅពេលធ្វើការប្អូនមិនចេះមាត់ ក ស្លូតបូត តែងតែញញឹម នឹងតែងតែជួយថតរូបអោយបង ពេលនេះប្អូនធ្លាក់ខ្លួនឈឺជាទម្ងន់ភ្លាមៗបែបនេះ បង និងក្រុមការងារគ្មានអ្វីធ្វើបាន ក្រៅពីធ្វើការរៃអង្គាសថវិការខ្លះ ដើម្បីជួយប្អូនបណ្តោះអាសន្ន ព្រោះជំងឺប្អូនត្រូវការរយ:ពេលព្យាបាល ៦ខែទៀត ហើយប្អូនមានតែពីរនាក់ ម្តាយនិងកូន ដែលកន្លងមកបងមិនដែលដឹងពីស្ថានភាពគ្រួសារប្អូនទេ ហើយនៅពេលនេះប្អូនធ្លាក់ខ្លួនឈឺ ហើយត្រូវការចំណាយថវិការច្រើន ដូច្នេះហើយបងគ្មានអ្វីជួយក្រៅពីសុំជំនួយពីបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានសទ្ធា ក្រែងលោបានជួយសម្រាលប្អូនបានខ្លះ ហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់នឹងជួយប្អូនតាមសទ្ធា ទោះតិចក្តីច្រើនក្តី ស្ថានភាពប្អូនពេលនេះទោះជា ១០០៛ ក៏មានតម្លៃសម្រាប់ប្អូនដែរ បងសូមជូនពរឱ្យប្អូនបានសុខសប្បាយ ហើយសូមអភ័យទោស ដល់បងប្អូនទាំងអស់គ្នា ដែលនាងខ្ញុំរំខាន ហើយសូមអរគុណដែលបងប្អូនបានជួយដល់ប្អូនប្រុស រក្សា បើបងប្អូនទាំងអស់មានសទ្ធា សូមទាក់ទងលេខក្រុមគ្រួសារគាត់ផ្ទាល់ 092 368 123. 092 479 779»

ដោយមានទឹកចិត្តស្រលាញ់រាប់អានគ្នា សុគន្ធ និសា មិនឱបដៃឈរមើលមិត្តរួមការងារនៅក្នុងផលិតកម្មរស្មីហង្សមាសជាមួយគ្នាជួបប្រទះនឹងការលំបាក ដោយមិនជួយនោះទេ។ 

ជាក់ស្តែងគឺអ្នកនាងបានចេញមុខវៃអង្គាសប្រាក់ពីសប្បុរសជន ដោយខ្លួនឯងផ្ទាល់តែម្តង ដែលគេកម្របានឃើញតារាចម្រៀងស្រីរូបនេះ ធ្វើដូច្នេះណាស់កាលពីមុនមក៕

ទស្សនារូបភាពខាងក្រោមដូចតទៅ៖

អ្នកនាង សុគន្ធ និសា
ក្រុមការងារហង្សមាស និងសុគន្ធ និសា
ក្រុមការងារហង្សមាស
ក្រុមការងារហង្សមាស
ក្រុមការងារហង្សមាសដែលធ្លាក់ខ្លួនឈឺ
ក្រុមការងារហង្សមាសដែលធ្លាក់ខ្លួនឈឺ
ក្រុមការងារហង្សមាសដែលធ្លាក់ខ្លួនឈឺ
សាររបស់ សុគន្ធ និសា ដែលបានបង្ហោះលើហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា