ភ្នំពេញ៖ ប្រិយមិត្តជាដឹងហើយថាមួយរយៈពេលមុននេះ ឃើញថាឪពុករបស់តារាចម្រៀងនៅក្នុងផលិតកម្មថោន បានធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យ ធ្វើឲ្យកូនប្រុសលោកករុណា ពេជ្រ មានការព្រួយបារម្ហយ៉ាងខ្លាំង។

ខណៈពេលដែលឪពុកសម្រាកនៅមន្ទីរពេទ្យ ទាំងដែលលោកមិនទាន់ដឹងខ្លួន តារារូបនេះបានប្រឹងច្រៀងឲ្យឪពុកស្តាប់ស្របពេលដែលលោកមិនទាន់ដឹងខ្លួន មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមក៏ដូចជាអ្នកគាំទ្រ ក្តុកក្តួលក្នុងចិត្តគ្រប់គ្នា។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់តារាចម្រៀងរូបនេះបានបង្ហោះរូបភាព និងសារមួយ ដោយលោកអស់ជម្រើស បានប្រកាសលក់ផ្ទះវីឡាដ៏ធំស្កឹមស្កៃ ដែលខ្លួន និងឪពុករស់នៅសព្វថ្ងៃ លក់យកប្រាក់ដើម្បីយកឪពុកទៅព្យាបាលបន្តទៀត។

នៅក្នុងនោះដែរ លោកបាននិយាយយ៉ាងដូច្នោះថា៖ «កូនមកដល់ផ្ទះវិញហើយ ប៉ា...!!! ផ្ទះធំពេក ហើយប៉ា ឈឺ ទៀត ... កូននឹងនាំប៉ា ទៅព្យាបាលបន្តនៅក្រៅប្រទេសឆាប់ៗនេះ...កុំឲ្យសៅហ្មង ខ្ញុំសូមប្រកាស លក់ផ្ទះវីឡាទោល ហើយកែងផ្លូវ ខាងមុខតែម្តង... ដែលមានទីតាំងនៅបុរីពិភពថ្មី សំរោងអណ្តែត3 ផ្ទះលេខ2( E0,E1,E2 ) ផ្លូវ A ... ទល់មុខសួនច្បារធំ2 មានទីធ្លាធំទូលាយ នៅមុខផ្ទះ.... ចំណាយពេលតែ 5នាទី ដល់ផ្សារ Makro និង ផ្សារទំនើប AEON II ទំហំដី : ទទឹងមុខ 18,40 m រីកទទឹងក្រោយ 19,40m និង បណ្តោយ 33,40 m »៕

ករុណា ពេជ្រ និងឪពុក
ឪពុក ករុណា ពេជ្រ
ករុណា ពេជ្រ
ផ្ទះករុណា ពេជ្រ
ផ្ទះករុណា ពេជ្រ
ផ្ទះករុណា ពេជ្រ
ផ្ទះករុណា ពេជ្រ
ផ្ទះករុណា ពេជ្រ
ផ្ទះករុណា ពេជ្រ
ផ្ទះករុណា ពេជ្រ
ផ្ទះករុណា ពេជ្រ
ផ្ទះករុណា ពេជ្រ
ករុណា ពេជ្រ និងឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ