(ភ្នំពេញ)៖ ប្រធាមសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្តែងនូវការខឹងសម្បារ និងឈឺចិត្តជាខ្លាំង នៅក្រោយឱកាសបុណ្យចូលឆ្នាំថ្មី ដែលទើបបញ្ចប់ទៅថ្មីៗនេះ ពេលដែលឃើញជនជាតិថៃមួយរូប ដែលមានឈ្មោះក្នុងគណនីហ្វេសប៊ុកថា «Pornchai Suthanon» បានប្រមាថមើលងាយ និងតិះដៀលដល់ប្រទេសខ្មែរ ជាពិសេសគឺវប្បធម៌ និងអរិយធម៌របស់ខ្មែរ ខណៈជនជាតិថៃម្នាក់នោះបានសរសេរសារ មើលងាយលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈការ Comment ក្នុងរូបភាពរបស់តារាហ្វេសប៊ុកជនជាតិហ្វីលីពីនឈ្មោះ Ranz Kyle។

ជាក់ស្តែងដោយទ្រាំនឹងការមើលងាយមិនបាន អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរសារតបទៅបុរសជនជាតិថៃនោះជាច្រើន តាមរយៈហ្វេសប៊ុកដោយសរសេរថា «ខ្ញុំក៏ចង់និយាយដែរថា ប្រទេសអ្នកឯងជាប្រទេស ដែលចេះតែលួចវប្បធម៌ អរិយធម៌គេ គ្មានអ្វីជាអត្តសញ្ញាណរបស់ខ្លួនពិតប្រាកដ មានតែមួយដែលសំគាល់ថាជាអត្តសញ្ញាណ របស់ប្រទេសអ្នកឯង គឺវប្បធម៌ ទេសចរណ៍សិច ឬ សិចអណាធិបតេយ្យ I would also like to say that your country is a country that stole culture, culture, and identity. There is no real identity, which identifies itself as the identity of your country, culture, tourism, pornography, or anarchic sex !!! Your country is sexual tourists»។

អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបន្តថា «សុំទោសខ្ញុំយករូបពីការផុសតគ្នា តាមរយៈព័ត៌មានចែកចាយ ពីបណ្តាញសង្គម Facebook រឿងនេះពិតមិនពិតខ្ញុំមិនដឹង ដឹងត្រឹមតែខ្ញុំមិនសប្បាយចិត្ត និងអ្នកណានិយាយមើលងាយប្រទេសខ្មែរ I apologize for taking photos of Facebook via Facebook. This story is not true, I do not know, I’m just unhappy, and anyone who speaks abusively to Cambodia»។

គួរបញ្ជាក់ថា ជាមួយនឹងការតិះដៀលពីសំណាក់បុរសជនជាតិថៃម្នាក់នេះ មិនត្រឹមតែអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាអ្នកសិល្បៈដ៏ល្បីមួយរូបនោះទេ ដែលឈឺចាប់នោះទេ គឺមានប្រជាជនខ្មែរជាច្រើន ក៏ខឹងសម្បារដូចគ្នាដែរ ដោយបានចូលរួមបញ្ចេញមតិជាច្រើន តាមរយៈសារឆ្លងឆ្លើយក្នុងសង្គមហ្វេសប៊ុក៕

សាររបស់នាង

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា