សិង្ហបុរី៖ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឈានចូលមកដល់នេះ ពិធីការិនីល្បីល្បាញអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ជាស្វាមីបាននាំគ្នាធ្វើដំណើរកម្សាន្តទៅកាន់សិង្ហបុរី យ៉ាងសប្បាយរីករាយជាមួយគ្នា។

ដោយនៅក្នុងនោះផងដែរ គេឃើញអ្នកនាង គង់ សុជាតិ ក៏បានបង្ហោះនូវរូបភាពស្អាតៗជាច្រើន ហើយសុទ្ធតែស្វីតៗជាមួយនឹងស្វាមីទៀត ប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មីដែលទើបតែរៀបការរួចដូច្នោះដែរ។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ជាងនេះទៅទៀតនោះគឺ មុននេះបន្តិចអ្នកនាង គង់ សុជាតិ ស្រាប់តែបានផុសរូបភាពប៉ុន្មានសន្លឹកនៅលើហ្វេសប៊ុករបស់ខ្លួនបង្ហាញពីរូបភាពអ្នកនាង កំពុងតែចាប់កាន់ពស់ថ្លាន់មួយក្បាលយ៉ាងធំ ដាក់ពាក់នៅលើ.ក យ៉ាងក្លាហាន ហាក់ដូចជាមិនភ័យខ្លាចអ្វីបន្តិចសោះ។

ហើយបើងាកទៅមើលពីទឹកមុខលោក ជា វិបុល នៅក្បែរនោះវិញ គេឃើញលោកធ្វើមុខភ័យខ្លាចជាងអ្នកនាង គង់ សុជាតិ ទៅទៀត ទាំងដែលមិនបានចាប់កាន់ពស់នោះដោយផ្ទាល់ដៃផង។ ក្លាហានណាស់ អ្នកនាង គង់ សុជាតិ ហ៊ានចាប់កាន់ពស់ថ្លាន់ដាក់នៅលើ.ក ធ្វើព្រងើយ ដោយមិនខ្លាចញញើតសត្វពស់ដ៏ធំមួយក្បាលនេះសោះ៕

តោះមកទស្សនាកម្រងរូបភាព ខាងក្រោមនេះដូចតទៅ៖ 

រូបភាពផ្អែមល្ហែមរបស់ គង់ សុជាតិ និងស្វាមី
រូបភាពផ្អែមល្ហែមរបស់ គង់ សុជាតិ និងស្វាមី
រូបភាពផ្អែមល្ហែមរបស់ គង់ សុជាតិ និងស្វាមី
រូបភាពផ្អែមល្ហែមរបស់ គង់ សុជាតិ និងស្វាមី
រូបភាពផ្អែមល្ហែមរបស់ គង់ សុជាតិ និងស្វាមី
រូបភាពផ្អែមល្ហែមរបស់ គង់ សុជាតិ និងស្វាមី
គង់ សុជាតិ ចាប់កាន់ពស់ថ្លាន់
គង់ សុជាតិ ចាប់កាន់ពស់ថ្លាន់
គង់ សុជាតិ ចាប់កាន់ពស់ថ្លាន់
គង់ សុជាតិ ចាប់កាន់ពស់ថ្លាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ