ភ្នំពេញ៖ នៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង ឆ្នាំច ក៏បានឈានចូលមកដល់ហើយ ធ្វើឱ្យភាពសប្បាយរីករាយក៏បានកើតឡើងជាបន្តបន្ទាប់នៅតាមទីកន្លែងផ្សេងៗ ដូចជាការរៀបចំធ្វើពិធីបុណ្យសង្រ្កាន្តតាមវិទ្យាល័យនានាជាច្រើននៅក្នុងប្រទេស។

ទិដ្ឋភាពនេះ ពិតជាធ្វើឱ្យមានក្តីរំភើបនៅក្នុងចិត្តណាស់ ព្រោះជិតបានវិលទៅជួបជុំក្រុមគ្រួសារ លេងល្បែងកម្សាន្តប្រជាប្រិយជុំគ្នាវិញហើយ នៅឯស្រុកកំណើត។

នៅក្នុងនោះផងដែរ ក៏មានអ្នកខ្លះបានគម្រោងនាំគ្រួសារ បងប្អួន និងមិត្តប្អូនរបស់ខ្លួន ទៅដើរលេងកម្សាន្តនៅឯខេត្តសៀមរាប ដែលជាទឹកដីអង្គរដ៏រុងរឿងក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដោយមានការតុបតែងយ៉ាងស្រស់ស្អាតស្វាគមន៍ឆ្នាំថ្មីផងដែរ។

ជាក់ស្តែង ក៏មានតារាៗប្រុសស្រីល្បីៗជាច្រើននាក់ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅច្រៀងអបអរសាទរនៃពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងខេត្តសៀមរាបនេះផងដែរ។

ចុះពេលដើរលេងសៀមរាបបែបនេះ បើអត់ដឹងថាត្រូវស្លៀកសម្លៀកបំពាក់អ្វីស្អាត?មួយឆ្នាំមានម្តង តោះកុំរំលងមកមើលការតុបតែងខ្លួនរបស់តារាស្រីស្អាតៗទាំងនេះ ពេលទៅដើរលេងលេងសៀមរាប ធានាថាឡូយ ត្រូវចិត្តស្តូកតែងខ្លួនតាមតែម្តង៕

តោះកុំឱ្យខាតពេលវេលាយូរ យើងមកទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖  

យូប៊ីន
យូប៊ីន
ម៉ារី
នីឡា
មាន សូនីតា
មាន សូនីតា
នៅ សូនីតា
នៅ សូនីតា
ឱក សុគន្ធកញ្ញា
ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា