ភ្នំពេញ៖ ក្នុងពេលបច្ចុប្បន្ន តារាសម្តែងស្រី ចនច័ន្ទ លក្ខិណា ហាក់ដូចជា មានភាពមមាញឹក ទាំងការងារសិល្បៈ និងមុខជំនួញជាច្រើនរបស់នាង ដែលស្ទើរតែរកពេលសម្រាក សឹងតែមិនបាន។

ក្នុងនោះដែរ បើនិយាយពីរឿងស្នេហារបស់នាង រវាងគូស្នេហ៍វិញ ក៏មិនសូវមានពេលផ្អែមល្ហែម ដូចកាលពីមុនផងដែរ ព្រោះអ្នកទាំងពីរ សុទ្ធតែ រវល់ជាមួយនឹងការងាររៀងៗខ្លួន ដែលពេលខ្លះសឹងតែ មិនបានជួបមុខគ្នាក៏មាន។

ប៉ុន្តែកាលពីម្សិលមិញ តារាស្រីរូបនេះ បានបញ្ចេញសារមួយ ដែលចង់បង្ហាញពីទំនាក់ទំនងស្នេហារបស់នាង ជាមួយនឹងគូស្នេហ៍ ដោយបានសរសេរថា«មិនបានពោលពាក្យរលឹកទេ ជីវិតពួកខ្ញុំ គ្មានមនោសញ្ចេតនាទេ គឺមានតែការងារតែប៉ុណ្ណោះ គ្មានពេលជួបគ្នា រឿងផ្ទាល់ខ្លួនទេ បើជួបក៏មានតែនិយាយរឿងការងារ។

សាររបស់អ្នកនាង បានធ្វើឲ្យ មនុស្សគ្រប់គ្នា មានការស្រឡាំងកាំង ដែលឃើញនាងសរសេរបែបនេះ ដោយថា គ្មានមនោសញ្ចេនានឹងគ្នា យ៉ាងដូច្នេះ។ តែទោះបីជាយ៉ាងណា ក៏អ្នកគាំទ្រ នៅតែចង់ឲ្យអ្នកទាំងពីរ មានពេលជាមួយគ្នាខ្លះ ដើម្បីបង្កើនសេចក្តីស្រលាញ់ ឲ្យនៅដដែល៕ 

ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា និងគូស្នេហ៍
ចនច័ន្ទ លក្ខិណា និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា