ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងកញ្ញា សុវត្ថិឌី ធារិកា ថ្វីត្បិតតែមិនទាន់ចូលច្រៀងនៅក្នុងផលិតកម្មក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើល ពីប្រជាប្រិយភាពរបស់នាងនាពេលបច្ចុប្បន្ននេះវិញ គឺមិនចាញ់តារាចម្រៀងប្រុសស្រីរួមជំនាន់ប៉ុន្មាននោះទេ។

ហើយជារឿយៗ គេតែងឃើញកញ្ញា និយមចូលចិត្តច្រៀងបទមនោសញ្ចេតនាស្នេហា បទបែបកម្សត់ៗបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅផងដែរ នៅក្នុងជីវិតពិតនៃការរស់នៅប្រចាំថ្ងៃ និងបទចម្រៀងបុរាណៗទៀតផង។

ជាក់ស្តែងម្សិលមិញនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងកញ្ញា សុវត្ថិឌី ធារិកា ក៏បានបង្ហាញនូវវីដេអូខ្លីមួយ បកស្រាយផ្ទាល់នូវបទចម្រៀងមរតកដើម របស់អធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត ដែលមានចំណងជើងថា «បងដើរកាត់ព្រៃ» យ៉ាងពិរោះរណ្តំ ស្តាប់ហើយបណ្តែតអារម្មណ៍សប្បាយរីករាយតាមតែម្តង។

ស្របជាមួយគ្នានេះ ក៏មានការប្រគុំតន្រ្តីតាមបែបបុរាណ និងការលេងជាមួយឧបករណ៍តន្រ្តីសម័យរួមគ្នា គួរឱ្យចង់ស្តាប់ផងដែរ៕

ចង់ដឹងថា បទចម្រៀងមរតកដើមមួយបទនេះ ពិរោះយ៉ាងណាខ្លះមកទស្សនាវីដេអូខាងក្រោមជាមួយគ្នា៖ 

សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
ធារិកា ច្រៀង Cover បទលោកតា ស៊ិន ស៊ីសាមុត
ធារិកា ច្រៀង Cover បទលោកតា ស៊ិន ស៊ីសាមុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិឌី ធារិកា