រូបភាពខ្លះៗ ថ្ងៃចូលរោងការ សុវត្ថិឌី ធារិកា ស្រស់ស្អាតខ្លាំង

//s9.kh1.co/1f/1f19cee4dcd664973a82487a351e23348199dc3f.jpg
តារា & កម្សាន្ដ

 ២៦-មករា-២០២៤ ២ល្ងាច · ៣ ខែមុន

នៅក្នុងថ្ងៃទី ២៦ ខែមករា នេះ តារាម្រៀង កញ្ញា សុវត្ថិឌី ធារិកា និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីមង្គលការ

ភ្នំពេញ៖ នៅក្នុងថ្ងៃទី ២៦ ខែមករា នេះ តារាម្រៀង កញ្ញា សុវត្ថិឌី ធារិកា និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីមង្គលការពោរពេញដោយភាពកក់ក្តៅ​ និងមានការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នេះបើតាមរូបភាពជាច្រើនសន្លឹក នៃតារាស្រីរូបនេះ ក៏ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបាន បង្ហាញ​ខ្លួន​ក្នុង​ឈុតមង្គលការ បែបប្រពៃណី ធ្វើឲ្យមើលឃើញសម្រស់​បែប នារីខ្មែរ​​របស់នាងបានច្បាស់ ព្រមទាំងមានស្នាមញញឹមដ៏ផ្អែមល្ហែម ដែល​ពោរពេញ​ទៅ​ដោយ​ ភាព​សប្បាយ​រីក​រាយ​ រហូតអាចធ្វើឲ្យអ្នកគ្រប់គ្នា ​អាច​ដឹងថា នេះគឺជាថ្ងៃដ៏មានសុភមង្គលគួរឲ្យចងចាំ។

ក្រោយពីឃើញបែបនេះ ភ្ញៀវកិត្តិយសដែលបានចូលរួម ក៏ដូចជាមហាជន ក៏ដូចជាអ្នកគាំទ្រ ដែលស្រលាញ់ចូលចិត្តលើបណ្ដាញសង្គម​ បានបង្ហាញពីអារម្មណ៍រំភើបជំនួស នាង និងស្វាមី ដែលបានរកឃើញក្ដីសុខ និងកសាងក្រុមគ្រួសារជាមួយគ្នាដ៏មានសុភមង្គល ដូច្នេះដែរ៕

ប្រភព៖ Reach Sonya

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សុវត្ថិឌី ធារិកា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T