ភ្នំពេញ៖ នៅក្នុងថ្ងៃទី ២៦ ខែមករា នេះ តារាម្រៀង កញ្ញា សុវត្ថិឌី ធារិកា និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីមង្គលការពោរពេញដោយភាពកក់ក្តៅ និងមានការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង នេះបើតាមរូបភាពជាច្រើនសន្លឹក នៃតារាស្រីរូបនេះ ក៏ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបាន បង្ហាញខ្លួនក្នុងឈុតមង្គលការ បែបប្រពៃណី ធ្វើឲ្យមើលឃើញសម្រស់បែប នារីខ្មែររបស់នាងបានច្បាស់ ព្រមទាំងមានស្នាមញញឹមដ៏ផ្អែមល្ហែម ដែលពោរពេញទៅដោយ ភាពសប្បាយរីករាយ រហូតអាចធ្វើឲ្យអ្នកគ្រប់គ្នា អាចដឹងថា នេះគឺជាថ្ងៃដ៏មានសុភមង្គលគួរឲ្យចងចាំ។
ក្រោយពីឃើញបែបនេះ ភ្ញៀវកិត្តិយសដែលបានចូលរួម ក៏ដូចជាមហាជន ក៏ដូចជាអ្នកគាំទ្រ ដែលស្រលាញ់ចូលចិត្តលើបណ្ដាញសង្គម បានបង្ហាញពីអារម្មណ៍រំភើបជំនួស នាង និងស្វាមី ដែលបានរកឃើញក្ដីសុខ និងកសាងក្រុមគ្រួសារជាមួយគ្នាដ៏មានសុភមង្គល ដូច្នេះដែរ៕
ប្រភព៖ Reach Sonya