ក្រោយចែកធៀបការស្ងាត់ៗ សុវត្ថិឌី ធារិកា បង្ហាញមុខអនាគតកូនកំលោះ សង្ហាមិនចាញ់តារាសម្តែង!

//s9.kh1.co/d7/d72362e8315ee178acd7233b3be23173ab5be2bd.jpg
តារា & កម្សាន្ដ

 ០៩-មករា-២០២៤ ៣ល្ងាច · ៤ ខែមុន

បើកបង្ហាញរូបភាព ប៉ុន្មានសន្លឹក នៃឈុតរូបភាព Pre-Wedding យ៉ាងថ្មីស្រឡាងជាច្រើនសន្លឹក ធារិកា ជាមួយអនាគតកូនកំលោះ។

កម្សាន្ត៖ កាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀងស្រី សុវត្ថិឌី ធារិកា ធ្លាប់បានចេញមកអង្រួនចិត្តហ្វេនៗម្ដងរួចទៅហើយ ក្នុងការបង្ហាញឲ្យដឹង ការដើរចែកធៀប ជិតចូលរោងការ បានបង្ករឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយដំណឹងល្អមួយនេះ បានធ្វើឲ្យមហាជន អបអរសារទរ ទៅកាន់តារាស្រីរូបនេះគ្រប់ៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង លុះដល់ខណៈពេលថ្មីៗនេះ ស្រាប់តែ មានប្រភពហ្វេសប៊ុកមួយ បានសម្រេចបញ្ចេញ ឈុតរូបភាព Pre-Wedding យ៉ាងថ្មីស្រឡាងជាច្រើនសន្លឹក របស់តារាស្រីរូបនេះ ជាមួយអនាគតកូនកំលោះ ដែលនៅក្នុងឈុតនេះ រូបនាងពិតជាទាក់ទាញយ៉ាងខ្លាំងតែម្តង ជាមួយស្ទាយ៍ថតរូបលើទឹកដីអង្គរ រសនិយមបែបបុរាណ។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ រូបថតនៃ Pre-Wedding អនាគតគូស្វាមីភរិយាអ្នកទាំងពីរ បានទម្លាយបែបនេះ បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន កាន់តែរំភើបជំនួស និងចង់ឲ្យថ្ងៃមង្គលរបស់អ្នកទាំងពីរ កាន់តែឆាប់មកដល់ នាពេលខាងមុខនេះផងដែរ៕

ប្រភព៖ The ring wedding cambodia

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សុវត្ថិឌី ធារិកា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T