ភ្នំពេញ៖ តារាសម្តែងដ៏ល្បីល្បាញ កញ្ញា ម៉ាក សែនសូនីតា នៅក្នុងឆ្នាំនេះ ឆ្នាំ២០១៨ កំពុងតែក្តាប់យកទាំងឱកាសទីផ្សារ ការងារសិល្បៈ និងមុខជំនួញរបស់នាង ជាហាងលក់គ្រឿងសមុទ្រ។

ជាពិសេស សម្រស់របស់តារាស្រីរូបនេះ ក៏ត្រូវប៉ាន់ ខាងថតឈុតសម្លៀកបំពាក់ប្រពៃណី និងរ៉ូបរៀបការផងដែរ ដែលស្ទើរតែ គ្រប់សម្អាងការទៅហើយ ហៅនាងថត ដោយសារតែនាង មានទម្រង់មុខបែបជាខ្មែរ។

ប៉ុន្តែក្នុងនោះ ប្រហែលជាអ្នកមិនដឹងនោះទេថា តើម៉ាក សែនសូនីតា ស៊ីថ្លៃប៉ុន្មាន នៅពេលថតសម្អាងការម្តងៗ?

បើតាមម្ចាស់សម្អាងការមួយ បានប្រាប់មកខ្មែរឡូតថា កញ្ញា ម៉ាក សែនសូនីតា កំណត់តម្លៃខ្លួនឯងរួចទៅហើយមុនពេលថត ដោយរូបនាង បានគិត៧ឈុត គឺ១ពាន់ដុល្លារ តែបើឲ្យនាង ថតបន្ថែម គឺត្រូវបូកលុយ លើសហ្នឹង ព្រោះថា ការថតឈុតសម្លៀកបំពាក់រៀបការ គឺនាងត្រូវចំណាយពេលយូរ និងហត់ខ្លាំងទៀត។ ជាពិសេស ម្ចាស់សម្អាងការរូបនោះ ក៏បានបន្តថា តម្លៃខ្លួនរបស់ ម៉ាក សែនសូនីតា ខ្ទង់ពាន់បែបនេះ គឺសមល្មម មិនគិតថាហួសហេតុនោះទេ ព្រោះថា រូបនាង មានទេពកោសល្យក្នុងការថត និងមានទម្រង់មុខជាខ្មែរ ដែលអាចជួយ លើកសម្អាងការរបស់គេ ឲ្យលេចធ្លោ កាន់តែខ្លាំង៕ 

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា