ភ្នំពេញ៖ ខណៈនេះ តារាសម្តែងលោក ជា វណ្ណារិទ្ធ កំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលសមាជិកថ្មី កូនប្រុសទី២ ដែលមានឈ្មោះថា ហ្វែរ នៅក្នុងគ្រួសារ។ ក្នុងនោះ នៅពេលនេះផងដែរ ប្រពន្ធរបស់លោក ជា វណ្ណារិទ្ធ ក៏កំពុងគេងសម្រាកនៅក្នុង បន្ទប់មន្ទីរពេទ្យ ដើម្បីរង់ចាំសម្រាលផងដែរ។

ដោយឡែក ទន្ទឹងនឹងការរង់ចាំយ៉ាងអន្ទះសាររបស់អ្នកទាំង២ អ្នកគាំទ្របានសង្កេតឃើញថា បន្ទប់ស្នាក់នៅសម្រាប់សម្រាលកូន របស់ប្រពន្ធលោក ជា វណ្ណារិទ្ធ ពិតជាស្រស់ស្អាត និងប្រណីតខ្លាំងមែនទែន។

យ៉ាងណាមិញ នេះក៏រឿងភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ព្រោះថាអ្នកគាំទ្រមួយចំនួន ធ្លាប់តែឃើញអ្នកសម្រាលកូនគេងក្នុងមន្ទីរពេទ្យ ប៉ុន្តែមិនដែលឃើញមានការរៀបចំយ៉ាងប្រណីត និងស្រស់ស្អាតបែបនេះនោះទេ។ ទោះជាយ៉ាងណាក្តី បើគិតស្ទង់តម្លៃ សម្រាប់បន្ទប់សម្រាលកូនបែបនេះ ក៏អស់មិនណយដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនារូបភាព បន្ទប់សម្រាលកូនរបស់ប្រពន្ធ ជា វណ្ណារិទ្ធ ខាងក្រោម៖ 

បន្ទប់សម្រាប់សម្រាលកូនរបស់ ប្រពន្ធ វណ្ណារិទ្ធ
បន្ទប់សម្រាប់សម្រាលកូនរបស់ ប្រពន្ធ វណ្ណារិទ្ធ
បន្ទប់សម្រាប់សម្រាលកូនរបស់ ប្រពន្ធ វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ