ភ្នំពេញ៖ កាលពីយប់មិញ រឿងល្បី«​បិសាចគួរឲ្យស្រលាញ់» ពិតជាល្អមើលខ្លាំង ណាស់ ក្នុងភាគទី៣នេះ ដោយទីបំផុត​ តួអង្គស្រី ចូចូ សម្តែងដោយ ហ្សាណា បានជួបជាមួយនឹង បុរសក្នុងសុបិន្តនាងហើយ។

ប៉ុន្តែអ្វីដែលហូសចិត្តទៅទៀតនោះ ការជួបគ្នាជាលើកដំបូង រវាង ចូចូ និង បុរសសង្ហា ឈ្មោះ សាន់ ដែលសម្តែងដោយលោក Step មិនបាន បង្ហាញភាពផ្អែមល្ហែម ដាក់គ្នានោះទេ តែបែរជា ពួកគេត្រូវឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។

ជាពិសេស ឈានទៅដល់ ចូចូ ទះកំផ្លៀង សាន់ នៅកណ្តាលក្លឹបទៀតផង ក៏ព្រោះតែ លោក សួរដេញដោល រហូតធ្វើឲ្យ ចូចូ មិនអាចថតរូបបាន ខណៈពេល ដែលនាងធ្វើជាអ្នកសើុបការ។

ដូច្នេះប្រសិនបើ ប្រិយមិត្ត មិនចង់ខកខាន ក្នុងទស្សនា រឿងភាគដ៏ល្បី ដែលមានគ្រប់រសជាតិបែបនេះ«បិសាចគួរឲ្យស្រលាញ់» កុំភ្លេចទស្សនា នៅថ្ងៃច័ន្ទ អង្គារ ពុធ វេលាម៉ោង ៨ ទៅ៩ យប់ ក្នុងកញ្ចក់ទូរទស្សន៏ហង្សមាស HDTV តែមួយគត់៕

ឈុតឆាក ក្នុងរឿង
ឈុតឆាក ក្នុងរឿង
ឈុតឆាក ក្នុងរឿង

ឈុតឆាកកាលពីយប់មិញ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា