ភ្នំពេញ៖ ដូចប្រិយមិត្ត បានជ្រាបហើយថា ជារឿយៗតារាសម្ដែង នឹងជាតារាបង្ហាញម៉ូតដ៏មាន ប្រជាប្រិយភាព លោក រតនៈ ពិសិដ្ឋ តែងតែបង្ហោះរូបភាព បែបស៊ីអារម្មណ៍ បញ្ចេញរូបរាង ដ៏ទាក់ទាញ លើបណ្ដាញសង្គម ដើម្បីទាមទារចំណាប់អារម្មណ៍ ពីអ្នកគាំទ្រ របស់ខ្លួន ។

ជាពិសេស រាល់រូបភាពរបស់ កម្លោះសង្ហារូបនេះ បើទោះជាមានភាពស៊ិចស៊ីយ៉ាងណា ក៏លោក តែងទទួលបាន ការកោតសរសើរ ពីទស្សនិកជនថាជាតារាប្រុស ដែលមានរាង ស្រស់សង្ហា មិនចាញ់តារាបរទេស ឡើយ។

ប៉ុន្តែអ្វីដែលធ្វើឲ្យ ប្រិយមិត្តមិននឹកស្មានដល់ ថ្មីៗនេះ លោក រតនៈ ពិសិដ្ឋ ក៏បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង តាមរយៈរូបភាព មួយសន្លឹកដែលបានផុសលើគណនី(IG)  ឲ្យគ្រប់គ្នា បានឃើញពីរូបរាងស្ទើរតែទាំងស្រុងរបស់លោក ដោយគ្មានការបិទបាំងអ្វីបន្តិចសោះ។

ជាក់ស្ដែង គ្រាន់តែឃើញរូបភាពនេះភ្លាម ក៏មានប្រិយមិត្ត ជាច្រើនលាន់មាត់សរសើរលោកជាខ្លាំង ព្រោះជាទូទៅកម្រ មានតារាប្រុសណា ហ៊ានបញ្ចេញភាពស៊ិចស៊ីដូច្នេះ ឲ្យមហាជន បានទស្សនាណាស់៕

រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ​ ពិសិដ្ឋ