ភ្នំពេញ៖ ថ្វីបើ មានរលកក្រោយ ជាច្រើន បានក្លាយជាតារាកំប្លែងជាច្រើនក៏ដោយ ក៏មិនអាចបោកបក់ តារាកំប្លែងជើងចាស់ នាយ ក្រឹមបានដែរ គឺលោក នៅតែមានប្រជាប្រិយភាព នៅក្នុងការងារសិល្បៈដដែល។

ឈានដល់ថ្ងៃចូលឆ្នាំខ្មែរ ជិតមកដល់ ទីផ្សាររបស់ តារាកំប្លែងរូបនេះ ក៏សម្បូរការងារច្រើន ជាមួយនឹង ការថតសម្តែងវីដេអូចម្រៀងជាច្រើន តាមផលិតកម្មនានា។

ក្នុងនោះដែរ បើទោះបីជា នាយ ក្រឹម មានរូបរាងតូច មិនសមនឹងអាយុក៏ដោយ ក៏មុខរបស់លោក បង្ហាញបានថា លោក កាន់តែចាស់ខ្លាំងហើយ នៅក្នុងឆ្នាំ២០១៨នេះ ដោយលេចចេញស្នាមជ្រីវជ្រួញ ស្ទើរតែគ្រប់កន្លែង ទៅហើយ។

ប៉ុន្តែទោះវ័យលោក កាន់តែច្រើន និងចាស់ក៏ដោយ លោក នៅតែមិនបោះបង់ វិស័យសិល្បៈ ខាងកំប្លែងចោលនោះទេ ព្រោះជា វិស័យដែលលោកស្រលាញ់ តាំងពីក្មេង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម