ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ដែលស្នេហាវិស័យសិល្បៈ រមែងបានស្គាល់លោក មេសា ដែលជាស្វាមី របស់តារាសម្ដែងស្រី កំពុងមានប្រជាប្រិយភាព អ្នកនាង សារ៉ាយ សក្កណា ជាក់ជាមិនខាន។ 

ជារឿយៗគេតែងសង្កេតឃើញថា ស្វាមីសង្ហារូបនេះតែងតែបង្ហោះរូបភាព យ៉ាងផ្អែមល្ហែម ជាលក្ខណៈគ្រួសារ ជាមួយប្រពន្ធកូនរបស់លោក នៅលើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រ លួចច្រណែននឹងភ័ព្វសំណាង អ្នកនាង សារ៉ាយ សក្កណា ដែលមានស្វាមីល្អបែបនេះ។

ជាក់ស្ដែង យប់មិញនេះដែរ  លោក មេសា ក៏បង្ហាញរូបភាព ប៉ុន្មានសន្លឹកលើគណនី ហ្វេសប៊ុក ឲ្យឃើញពីស្នាមញញឹម នៃដំណើរកម្សាន្ត របស់លោកនិងគ្រួសារ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ  តាមពិតប៉ាៗសម័យថ្មីរូបនេះ ក៏មានស្នាមសាក់ ជាច្រើនកន្លែងលើដងខ្លួន មិនចាញ់តារាប្រុសមួយចំនួននោះទេ។ ជាពិសេស មិនថាផ្នែកខាងស្ដាំនៃទ្រូង ដៃ និងជើង សុទ្ធតែមានរូបសាក់ យ៉ាងទាក់ទាញតែម្ដង។

ហើយនេះជារឿងមួយ ដែលមិននឹកស្មានទាល់តែសោះថា ប្ដីរបស់អ្នកនាង សារ៉ាយ សក្កណា ជាបុគ្គលដែលមានចំណូលចិត្ត ស្រលាញ់សិល្បៈផ្នែកសាក់រូបលើរាងកាយ បែបនេះសោះ ៕

ចង់ជ្រាប  ច្បាស់ទស្សនា រូបភាពខាងក្រោម៖

ប្ដី សារ៉ាយ សក្កណា មានស្នាមសាក់ច្រើន នៅលើដងខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា