ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមីនានេះ តារាសម្តែងដ៏មានប្រជាប្រិយភាព លោក ហេង នរៈកក្កដា បានជួបទុក្ខធំ ដោយម្តាយរបស់ខ្លួន ទទួលមរណភាព ទាំងព្រឹកព្រលឹមដោយសារជំងឺយូរមកហើយ។

យ៉ាងណាមិញ ព័ត៌មាននេះ ផ្អែកលើ គណនីហ្វេសប៊ុករបស់តារាសម្តែងរូបនេះ បង្ហោះរូបម្តាយរបស់ខ្លួន អមជាមួយ Caption ថា៖ “ម៉ែអេីយ ម៉ែទៅលឿនពេកហេីយ ម៉ែថាពេលម៉ែជា ម៉ែចង់ទៅលេងសៀមរាបជាមួយកូន កូនសន្យាថាពេលម៉ែជាកូនជូនម៉ែទៅ ចុះឥលូវម៉េចម៉ែក្បត់ពាក្យសន្យាជាមួយកូនចឹងម៉ែ? ម៉ែដឹងទេថាកូនពិបាកណាស់ កូនធ្វេីចិត្តអត់បានទេម៉ែ ម៉ែអត់អាណិតកូនទេអី? ម៉ែអេីយ ម៉ែមកវិញមកម៉ែ”។

ក្នុងនោះដែរ មហាជនជាច្រើន បានសម្តែងការអាណិតរូបលោកយ៉ាងខ្លាំង ក្រោយពេលដឹងដំណឹងដ៏ក្រៀមក្រំមួយនេះ៕ 

រូបដែលលោក ហេង នរៈកក្កដាបង្ហោះ
រូបដែលលោក ហេង នរៈកក្កដាបង្ហោះ
លោក ហេង រនៈកក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង នរៈកក្កដា