ភ្នំពេញ៖ តារាសម្តែងមុខដូចកូនកាត់កញ្ញាម៉ាក សែនសូនីតា ហៅតូតា ធ្វើឲ្យមហាជនជាច្រើនចាំមើលពី ទំនាក់ទំនងនាងរវាងគូស្នេហ៍ម្ចាស់ផលិតកម្ម Angkor picture លោក ប៉ុល វិបូ ថាឈានដល់កម្រិតណាទៅហើយ។

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃគូស្នេហ៍មួយគូនេះ ហាក់ដូចជាមិនសូវបញ្ចេញសកម្មភាពជាមួយគ្នា ដូចគូស្នេហ៍ដទៃឡើយ ជាពិសេសនៅក្នុងបណ្តាញសង្គមតែម្តង។

ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុក តារាសម្តែងស្រីមួយរូប បានបង្ហោះរូបភាពជាមួយនឹងមិត្តរួមសិល្បៈជាច្រើន នៅក្នុងនោះក៏បានឃើញពីគូស្នេហ៍កញ្ញាតូតា និងម្ចាស់ផលិតកម្មរូបនេះ ដែលបានដឹកដៃគ្នាចូលរួមកម្មវិធីមួយកាលពីយប់មិញនេះ។

តាមរយៈរូបភាពមួយនេះ ឃើញថាតារាមុខដូចកូនកាត់រូបនេះ ពិតជាសមគ្នាជាមួយនឹងគូស្នេហ៍មែនទែន បូករួមនឹងការស្លៀកពាក់ពណ៌ដូចគ្នាទៀត មើលទៅកាន់តែមានភាពផ្អែមល្ហែមមិនចាញ់គូស្នេហ៍ដទៃទៀត គ្រាន់តែតារារូបនេះមិនសូវបង្ហាញតាមបណ្តាញសង្គម ប៉ុណ្ណោះ។

យ៉ាងណាមិញ នេះមិនមែនលើកទីមួយទេ ដែល តូតា បណ្តើរគូស្នេហ៍ ចូលរួមកម្មវិធី ជារឿយៗ នាងតែងតែធ្វើបែបនេះ មិនថា ចូលរួមមង្គលការ ឬកម្មវិធីធំៗនោះឡើយ៕

កញ្ញាម៉ាក សែនសូនីតា ហៅតូតា
កញ្ញាម៉ាក សែនសូនីតា ហៅតូតា
កញ្ញាម៉ាក សែនសូនីតា ហៅតូតា
កញ្ញាម៉ាក សែនសូនីតា ហៅតូតា
កញ្ញាម៉ាក សែនសូនីតា ហៅតូតា
កញ្ញាម៉ាក សែនសូនីតា និងគូស្នេហ៍ម្ចាស់ផលិតកម្មAngkor picture

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា