ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ កុម្ភៈម្សិលមិញនេះ ផលិតកម្មមហាហង្ស បានធ្វើកម្មវិធីសម្ពោធចាក់បញ្ចាំងរឿងថ្មីជាផ្លូវការ នៅរោងភាពយន្ត ប្រ៉ាម ស៊ីណេផ្លិច ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស តារាសម្តែង និងបងប្អូនអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

ទិដ្ឋភាពខ្លះៗក្នុងកម្មវិធីសម្ពោធរឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ»

រឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ» ដែលជាភាពយន្តខ្នាតធំ ត្រៀមនឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ០១ មីនា នេះ មានចូលរួមសម្តែងដោយតារាចាស់ថ្មីជាច្រើនរូប ដោយក្នុងនោះ វត្តមានរបស់ អ្នកនាង សុខ សោម៉ាវត្តី ជាតួឯកស្រី និងតារាចម្រៀង លោក ខេ ជាតួឯកប្រុស។

ជាក់ស្តែង តួឯកស្រីដ៏ស្រស់ស្អាតនេះ បាននិយាយនៅក្នុងកម្មវិធីសម្ពោធថា៖

« រឿង ក្រមុំចាស់ប៉ះក្មេងស្ទាវ នេះ គឺជារឿងទីមួយហើយ ដែលបានប៉ះដៃគូជាមួយលោក ខេ។ ថ្វីត្បិតតែលោកជាដៃគូថ្មីមែន តែរឿងមួយនេះ ធានាថានឹងមិនធ្វើឲ្យទស្សនិកជនខកបំណងឡើយ ព្រោះថារឿងនេះ មានឈុតឆាក ឆ្នាស់ឆ្នើម លាយឡំនិងកំប្លែង ដែលធ្វើឲ្យអ្នកទស្សនាសើចតាំងពីដើមដល់ចប់តែម្តង»។
អ្នកនាង សុខ សោម៉ាវត្តី

លោក អ៊ិន សុភិន អគ្គនាយកនៃផលិតកម្មមហាហង្ស បានបង្ហាញចំណាប់អារម្មណ៍ទាក់ទងនឹងភាពយន្តថ្មីនេះថា៖

«រឿង ក្រមុំចាស់ប៉ះក្មេងស្ទាវ នេះ ធានាថានឹងល្អមើល ព្រោះថាការសម្តែងរបស់កញ្ញា សុខ សោម៉ាវត្តី ក៏ល្អ ហើយដៃគូថ្មី លោក ខេ នោះ ក៏លេងជាមួយគ្នាបានល្អទៀត។ ចំនែកឯ ពាក្យពេចន៍ដែលតួអង្គនិយាយក្នុងរឿង មានលក្ខណៈធម្មជាតិៗ ដែលនឹងធ្វើឲ្យទស្សនិកជនពេញចិត្តតែម្តង»។
លោក អ៊ិន សុភិន អគ្គនាយកនៃផលិតកម្មមហាហង្ស

ម្ចាស់ផលិតកម្មរូបនេះ បានបន្ថែមទៀតថា៖

«ភាពយន្តខ្នាតធំបែបកំប្លែង ដែលមានតួអង្គស្រី ដើរតួជាក្រមុំចាស់ ប៉ះជាមួយ តួប្រុសក្មេងនេះ នឹងមានឈុតឆាកល្អមើល ល្អសើចច្រើន ដូច្នេះសង្ឃឹមថា មិត្តៗយុវវ័យ ជាពិសេសអ្នកដែលគាំទ្រវិស័យភាពយន្តខ្មែរ នឹងនៅតែគាំទ្រ ដើម្បីឲ្យផលិតករនៅតែអាចបន្ត និងពង្រឹងវិស័យភាពយន្តខ្មែរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
លោក ជុំ វិចិត្រ អ្នកដឹកនាំរឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ»

គួរបញ្ជាក់ថា រឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ» ត្រូវបានផលិតដោយ ផលិតកម្មមហាហង្ស ក្រោមការដឹកនាំរឿងដោយលោក ជុំ វិចិត្រ ដែលជាម្ចាស់ពានរង្វាន់ អ្នកដឹកនាំរឿងឆ្នើម ប្រចាំមហោស្រពភាពយន្តជាតិលើកទី៥ ប្រចាំឆ្នាំ ២០១៧ នេះ។

កុំភ្លេចចូលរួមទស្សនា រឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ» នៅគ្រប់រោងភាពយន្តទំនើប ចាប់ពីថ្ងៃទី ០១ មីនា ឆ្នាំ ២០១៨នេះ តទៅ៕  

ទិដ្ឋភាពខ្លះៗក្នុងកម្មវិធីសម្ពោធរឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ»
ទិដ្ឋភាពខ្លះៗក្នុងកម្មវិធីសម្ពោធរឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ»
ទិដ្ឋភាពខ្លះៗក្នុងកម្មវិធីសម្ពោធរឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី