ភ្នំពេញ៖ សំណព្វចិត្ត របស់លោក ជា វណ្ណារិទ្ធ ជាកូនប្រុសច្បង ដែលប្រិយមិត្តស្គាល់ច្បាស់ហើយនោះ គឺ អូន ហ្វេម ពេលវេលាចេះតែដើរទៅមុខ អូនហ្វេម ក៏កាន់តែធំ ហើយក៏កាន់តែគូរឲ្យស្រឡាញ់ទៀតផង ។

ជាក់ស្តែង បច្ចុប្បន្ននេះ លោក ជា វណ្ណារិទ្ធ ពិតជាមានការងារមមាញឹកយ៉ាងខ្លាំង នៅក្នុងវិស័យសិល្បៈ ស្ទើរតែដកឃ្លាមិនរួច។ ជាពិសេស គឺការងារជាពិធីករ នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ធំៗ ឬកម្មវិធីជប់លៀងនានាជាដើម។

តែទោះជារវល់យ៉ាងណា លោក ក៏មិនដែលទុកគ្រួសារចោលនោះទេ ហើយអ្វីដែលរឹតតែចាប់អារម្មណ៍ខ្លាំងនោះ គឺកូនប្រុសបណ្ដូលចិត្តរបស់លោក មើលទៅខុសពីក្មេងដទៃ ដោយរបស់លេង របស់អូនហ្វេមភាគច្រើន ទាក់ទងទៅនឹងតួរលេខ អក្សរ ឈ្មោះ សត្វ ឬផ្លែឈើ ជាដើម។

បើសង្កេតមើលទៅ សុទ្ធសឹងតែជា របស់ដែលទាក់ទងនឹងការរៀនទាំងអស់។ ពិតជាគួរឲ្យស្រលាញ់មែន នៅក្មេងសោះ តែឆ្លៀតលេងផង រៀនផងថែមទៀត សំខាន់មានប៉ាម៉ាក់ ដ៏ល្អចេះគិតគូរដល់ អូនហ្វេម

ទស្សនារូបភាពខាងក្រោម៖ 

លោក ជា វណ្ណារិទ្ធ និងគ្រួសារ
អូន ហ្វេម ជាមួយរបស់លេង
អូន ហ្វេម ជាមួយរបស់លេង
អូន ហ្វេម ជាមួយរបស់លេង
អូន ហ្វេម ជាមួយរបស់លេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ