ភ្នំពេញ៖ ពិធីមង្គលការ របស់ពិធីការិនី សុខ សោម៉ាវត្តី ជាមួយកូនប្រុសរបស់លោក ទូច ណារ៉ុត អតីតស្នងការនគរបាល រាជធានីភ្នំពេញ លោក ទូច ដាណ៉ារ៉ា ហៅ ពេជ្រ បានប្រព្រឹត្តទៅយ៉ាងអធឹកអធម ដោយមានការចូលរួមពីសំណាក់ សាច់ញាតិ ទាំងសងខាងសិល្បករ-សិល្បការិនី ជាពិសេស មានការចូលរួមផ្តល់កិត្តិយស ក្នុងពិធីកាត់សក់ ដោយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងភ្ញៀវកិត្តិយសច្រើននាក់ទៀត ។

ពិធីមង្គលការ ដ៏អធឹកអធមនេះ បានប្រព្រឹត្តទៅនៅក្នុង ភូមិគ្រឹះរបស់លោក ទូច ណារ៉ុថ ដោយមានអាស័យដ្ឋាន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពិធីមង្គលការដែលរៀបចំឡើង ប្រកបដោយទឹកមុខរំភើបរីករាយ ពីបណ្តាលភ្ញៀវកិត្តិយសដែលបានចូលរួម ក្នុងនោះកូនកំលោះកូនក្រមុំ បានបង្ហាញ ទឹកមុខញញឹម ត្រេកអររកអ្វីប្រៀបផ្ទឹមគ្មាន ព្រោះទទួលបានការផ្តល់កិត្តិយស ពីសំណាក់ លោកស្រី ម៉ែន សំអន ក្នុងពិធីកាត់សក់បង្កក់សិរី ដែល តារាៗមួយចំនួន គ្មានភព្វវាសនា ដូចជា ស្វាមីភរិយាថ្មីមួយគូនេះទេ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ៖ ដើមអម្ពិល :

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី