ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក ណុប បាយ៉ារិទ្ធ ជាតារាមួយរូបដែលពោរពេញទៅដោយទេពកោសល្យ សមត្ថភាព ទោះបីជាលោកបានប្រឡូកក្នុងវិស័យសិល្បៈជាយូរឆ្នាំមកហើយ ប៉ុន្តែសម្រស់ និងប្រជាប្រិយភាពរបស់លោកក៏កាន់តែកើនឡើង។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ លោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានពាក់អាវវាលដៃ។

ក្នុងនោះ ក៏បានឃើញសាច់ដុំដៃរបស់លោកធំៗមែនទែន ព្រោះកម្រនឹងបានឃើញលោកបង្ហាញសាច់របស់លោកដូច្នេះណាស់ ដែលមើលទៅសឹងតែមិនគិតថាលោកមានសាច់ដុំខ្លាំងបែបនេះផង។

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើន បានសរសើរមិនដាច់ពីមាត់ ទោះបីជាលោកមានវ័យកាន់តែច្រើន ប៉ុន្តែលោកហាក់មិនប្រែប្រួល នៅតែស្រស់សង្ហាដដែល៕ 

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ