ភ្នំពេញ៖ តារាពហុជំនាញ លោក ជួប ចាន់កក្កដា ហៅ រ៉ូលីន មួយរយៈចុងក្រោយនេះ ប្រជាប្រិយភាពរបស់លោក ហាក់កើនឡើងជាលំដាប់ ព្រោះអ្នកគាំទ្រតែងសង្កេតឃើញថា រ៉ូលីន តែងតែបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាញឹកញាប់ ហើយមិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការងារជាពិធីករឬ ច្រៀងក្នុងពិធីមង្គលការវិញ លោកស្ទើរតែបង្ហាញមុខគ្រប់កម្មវិធីទៀតផង។

ដោយឡែក កាលពីថ្មីៗនេះ ស្រាប់តែតារាដែលសម្បូរពាក្យសម្តីរូបនេះ បង្ហោះសារយ៉ាងច្រើន ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ អាណិតរូបលោកយ៉ាងខ្លាំង នៅលើបណ្តាញសង្គមថា «ដោះសេរ៉ូមហើយត្រូវផាត់មុខមកច្រៀង ព្រោះការងារខានមិនបាន ហើយក៏ព្រោះតែ លុយ លុយ លុយ មិនអាចខ្វះបាន ណាមួយទាន់វារត់រកយើង មិនតូចចិត្តទេដែលកើតមកស្រីមិនស្រីប្រុសមិនប្រុស ព្រោះខ្ញុំបានជួយគ្រួសាររបស់ខ្លួនឲ្យរួចផុតពីពាក្យថាក្រលំបាក ណាមួយលុយមួយផ្នែកតូចក៏បានជួយទៅដល់មនុស្សមួយចំនួនដែលកំពុងខ្វះខាត មិនទាមទារអ្វីច្រើនសុំត្រឹមតែមានការងារច្រើន ថែសុខភាពឲ្យល្អ ព្រោះនៅមានម៉ែមេដោះមួយទៀតដែលខ្ញុំត្រូវតបគុណគាត់»

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះហើយ ទើបមហាជនដឹងថា រ៉ូលីន ពិតជាតស៊ូយ៉ាងខ្លាំង បើទោះជាខ្លួនទើបតែងើបពីឈឺ ដោះសេរ៉ូមមិនទាន់ស្រួលក៏ដោយ។ មិនតែប៉ុណ្ណោះ ទាំងនេះក៏ព្រោះតែ លោកត្រូវមានបន្ទុកសម្រាប់មើលថែរក្សា និងតបស្នងសងគុណយ៉ាងច្រើន សម្រាប់ម៉ែចាស់របស់លោកផងដែរ៕

រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន ពេលកំពុងឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន