(ភ្នំពេញ)៖ លោក ប៊ុត សីហា ដែលត្រូវបានមហាជនស្ទើរទូទាំងប្រទេសស្គាល់ថាលោក គឺជាម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី១។ ជាមួយនឹងជយលាភី ដែលបានមកដោយសារទេពកោសល្យ និងសមត្ថភាពពិតរបស់លោកនេះដែរ បានធ្វើឲ្យទស្សនិកជនក្មេងចាស់ ប្រុសស្រី ស្ទើរមួយប្រទេស កោតសរសើរលោកគ្រប់ៗគ្នា ហើយលោកក៏មានអ្នកគាំទ្រច្រើនផងដែរ ប៉ុន្តែលោកបានធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តជាខ្លាំង ខណៈបានក្លាយជាតារាល្បី មានទស្សនិកជនស្គាល់ច្រើនហើយ បែរជាទៅធ្វើរឿងដែលសង្គមស្អប់ខ្ពើមទៅវិញ ខណៈពីម្សិលមិញនេះ សមត្ថកិច្ចបានចាប់ខ្លួនលោក ដោយសារពាក់ព័ន្ធនឹងគ្រឿងញៀន។

ពាក់ព័ន្ធនឹងករណីនេះផងដែរ បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានថ្លែងប្រាប់គេហទំព័រកំសាន្ត Khmer Talking ឲ្យដឹងថា កម្លាំងនគរបាលរបស់លោកពិតជាបានចាប់ខ្លូនលោក ប៊ុត សីហា ដែលជាម្ចាស់ជយលាភី «The Voice Cambodia» រដូវកាលទី១ របស់ស្ថានីយទូរទស្សន៍ ហង្សមាស ពិតប្រាកដមែន នៅពេលដែលរូបគេ កំពុងទៅទិញគ្រឿងញៀន ដើម្បីជក់ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ បន្ទាប់ពីបានសួរនាំ និងរកឃើញថា ប៊ុត សីហា គ្រាន់តែពាក់ព័ន្ធការជក់ និងប្រើប្រាស់គ្រឿងញៀននោះ លោកក៏បានចាត់ចែងឲ្យកម្លាំងជំនាញទាក់ទង ទៅអាណាព្យាបាល និងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន។

យ៉ាងណាមិញ ជាមួយនិងទង្វើដែល សង្គមស្អប់ខ្ពើមរបស់លោក ប៊ុត សីហា បានប្រព្រឹត្តនេះ មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តយ៉ាងខ្លាំងនោះទេ ថែមទាំងធ្វើឲ្យបាត់បង់នូវកិត្តិយស របស់តារាចម្រៀងក្នុងស្រុកទៀតផង ខណៈមានសិល្បករ-សិល្បការិនីជាច្រើន ខិតខំធ្វើរឿងដែលល្អៗ ដូចជាការចែកជាជំនួយសប្បុរសធម៌ជាដើម ដើម្បីមានឈ្មោះជាបុគ្គលល្អក្នុងសង្គម ប៉ុន្តែលោក ប៊ុត សីហា បែរជាធ្វើរឿងបែបនេះ ទៅវិញ។

គួរបញ្ជាក់ថា ការចាប់ឃាត់ខ្លួនលោក ប៊ុត សីហា ម្ចាស់ជ័យលាភីរដូវកាលទី១ នៃកម្មវិធីពិភពលោក «The Voice Cambodia» របស់ស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាសរូបនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈនេះ លោកត្រូវបានអាណាព្យាបាល និងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀនរួចហើយ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា