ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំរស្មីហង្សមាសអ្នកនាងពេជ្រ សោភា កាន់តែមានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យសិល្បៈ ក្រោយបានចាប់ដៃគូជាមួយបុរសសង្ហាលោកឆឹម សក្កដា។

ជាការពិតណាស់ តារាស្រីរូបនេះ កាន់តែមានអ្វីប្លែកៗជានិច្ចសម្រាប់អ្នកគាំទ្រ មិនថាស្ទីលតែងខ្លួន ឬក៏បទចម្រៀងនោះទេ គឺតែងតែទាក់ចិត្តយុវវ័យជានិច្ច លើសពីនេះបើនិយាយពីការរាំរបស់នាងវិញ គឺមើលទៅឡូយកប់តែម្តង តែការរាំរបស់នាងសុទ្ធតែបែបមានគ្រោះថ្នាក់ មិនមែនបែបស៊ិចស៊ីនោះឡើយ។

ជាក់ស្តែង នៅក្នុងគណនីអ៊ីនស្តារក្រោមរបស់អ្នកនាង ពេជ្រ សោភា បានបង្ហោះវីដេអូមួយជាមួយនឹងក្បាច់រាំយ៉ាងសាហាវ ដែលសុទ្ធតែក្បាច់លោតហក់ មើលទៅវាពិតជាគ្រោះថ្នាក់មែនទែន មិនត្រឹមតែប៉ុណ្ណោះ នាងជាស្រីសោះតែអាចធ្វើបានមិនចាញ់ប្រុសៗគួរឲ្យសរសើរ។

នៅក្នុងសារនោះនាងបានលើកឡើងថា៖«ខ្ញុំចូលចិត្តបែបនេះ វាអាចនឹងគ្រោះថ្នាក់ តែមនុស្សម្នាក់មានការចូលចិត្តខុសគ្នា តែខ្ញុំបែរជាមិនចូលចិត្តរាំរបៀបsexy ទៅវិញ»។តាមរយៈវីដេអូ និងសារមួយនេះធ្វើឲ្យមហាជនជាច្រើនមានការកោតសរសើរដល់រូបនាង ដែលនាងសុខចិត្តរាំបែបគ្រោះថ្នាក់ដូច្នោះ តែក៏មិនបញ្ចេញភាពស៊ិចស៊ីនៅលើឆាកដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា និងក្រុមរាំរបស់នាង
អ្នកនាងពេជ្រ សោភា រាំយ៉ាងសាហាវនៅលើឆាក
អ្នកនាងពេជ្រ សោភា រាំយ៉ាងសាហាវនៅលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា