ភ្នំពេញ៖ ពិធីការិនីដ៏មានប្រជាប្រិយភាព ដែលនាងទៅដល់ទីណាក៏ធ្វើឲ្យគេសប្បាយរីករាយ ជាមួយនឹងកាយវិការក្រមិចក្រមើម កញ្ញា សុភ័ក្រ កុសុម៉ា បច្ចុប្បន្ន នាងកាន់តែមានភាពមមាញឹកខ្លាំង ស្របពេលដែលប្រជាប្រិយភាពកាន់តែកើនឡើង។

ជាការពិតណាស់ ដោយសារតែកាយវិការ និងសម្តីរបស់នាង ធ្វើឲ្យតារារៀមច្បងក៏ដូចជាមហាជនជាច្រើន ស្រលាញ់និងចូលចិត្តនាងយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ តារារៀមច្បងជាច្រើន ក៏បានលួចសរសើរ ជាមួយនឹងភាពជោគជ័យរបស់នាងយ៉ាងខ្លាំងដែរ។

ស្របពេលជាមួយគ្នានេះដែរ កញ្ញាឱក សុគន្ធកញ្ញា ដែលជាតារាជើងចាស់មួយដួងក៏ស្រលាញ់ និងចូលចិត្តនាងមិនស្ទើរដែរ។ ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុករបស់តារាសម្តីមិនចេះរីងស្ងួតរូបនេះ បានបង្ហោះរូបភាពស្និទ្ធស្នាលផង ថើបផង ជាមួយនឹងសារមួយពេលបាននៅក្បែរកញ្ញា សុគន្ធកញ្ញា ដោយនាងបានធ្វើឲ្យ កញ្ញា កុសុម៉ា រំភើបចិត្តបែបនេះ។

ដោយក្នុងនោះនាងបាននិយាយយ៉ាងដូច្នោះថា៖ «និយាយទៅអាយដលគួរឲ្យស្រលាញ់ គួរឲ្យគោរពខ្លាំង អង្គុយជិតដាក់ដៃលើភ្លៅទៀត អូយម្ចាស់ស្នេហ៍៕

កញ្ញាឱក សុគន្ធកញ្ញា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា និងកញ្ញាឱក សុគន្ធកញ្ញា ពេលបានឡើងឆាករួមគ្នា
កញ្ញា សុភ័ក្រ កុសុម៉ា និងកញ្ញាឱក សុគន្ធកញ្ញា ពេលបានឡើងឆាករួមគ្នា
កញ្ញា សុភ័ក្រ កុសុម៉ា និងកញ្ញាឱក សុគន្ធកញ្ញា ពេលបានឡើងឆាករួមគ្នា
កញ្ញា សុភ័ក្រ កុសុម៉ា និងកញ្ញាឱក សុគន្ធកញ្ញា
កញ្ញា សុភ័ក្រ កុសុម៉ា និងកញ្ញាឱក សុគន្ធកញ្ញា
កញ្ញាឱក សុគន្ធកញ្ញា បានយកដៃដាក់លើភ្លៅកញ្ញាកុសុម៉ា ធ្វើឲ្យនាងរំភើបចិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា