បងប្រុសល្អ! ដឹងប្អូនមានបញ្ហាផ្លូវចិត្ត បងប្រុស កុសុម៉ា បោះចោលការងារខ្លួន មកជួយប្អូនស្រី

//s9.kh1.co/b6/b64c455caeebabcf4589e92a6f11b08b0e6ae452.jpeg
តារា & កម្សាន្ដ

 ០៣-មករា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

មិនទុកប្អូនចោល បងប្រុស សុភ័ក្រ កុសុម៉ា ទម្លាក់ការងារខ្លួនចោល ងាកមកជួយប្អូន។

ភ្នំពេញ៖ កន្លងមកប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា តារាចម្រៀង និងពិធីការិនីដ៏មានប្រជាប្រិយភាព កញ្ញា សុភ័ក្រ កុសុម៉ា បានលើកឡើងពីបញ្ហាជំងឺបាក់ទឹកចិត្តខ្លួន បង្ហាញប្រាប់ទៅទៅកាន់មហាជន និងហ្វេនបានដឹង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បើទោះបីធ្លាប់មានជំងឺបាក់ទឹកចិត្ត ប៉ុន្តែកញ្ញា សុភ័ក្រ បានបង្ហាញឲ្យហ្វេនបានឃើញត្រឹមតែស្នាមញញឹម និងភាពរឹងមាំរបស់ខ្លួនប៉ុណ្ណោះ។ ជាពិសេស នាងជាតារាមួយរូប ដែលតែងតែធ្វើឲ្យទស្សនិកជន សើចសប្បាយក្អាកក្អាយ តាមរយៈកាយវិការ និងវោហាស័ព្ទកំប្លុកកំប្លែង។ 

ជាក់ស្ដែង ស្របពេលដែលមានជំងឺបាក់ទឹកចិត្ត អាចនិយាយបានថាកញ្ញា សុភ័ក្រ កុសុម៉ា ជាមនុស្សដែលមានសំណាង ខណៈមានគ្រួសារ មិត្តភក្ដិល្អៗនៅក្បែរជួយលើកទឹកចិត្តនាងគ្រប់ពេល។ ជាពិសេស នាងមានបងប្រុសដែលយល់ចិត្តពីនាង ហើយស្របពេលបងប្រុសទី២នាងបានដឹងថា ប្អូនស្រីខ្លួនមានបញ្ហាបែបនេះ សុខចិត្តបោះបង់ការងារខ្លួនចោល ងាកមកជួយរម្លែកការងារប្អូនខ្លួន។ ក្នុងនោះដែរ ថ្មីៗនេះ បងប្រុសទី២តារារូបនេះបាននិយាយរៀបរាប់ដូច្នេះថា៖ 

ខ្ញុំជឿរថាបងប្អូនបង្កើតនឹងគ្នា អាចមានស្ថានភាពផ្សេងៗពីគ្នានៅក្នុងរង្វង់ក្រចកគ្រួសារ ហើយបងប្អូនបង្កើតភាគតិចណាស់ដែលមានភាពស្និតស្នាលនិងគ្នា ថ្ងៃនេះខ្ញុំសូមរៀបរាប់ម្តង៖ មុនឆ្នាំ២០១៩ ត្បិតតែជាបងប្អូនបង្កើត និងគ្នានៅក្នុងគ្រួសារ តែខ្ញុំនិងប្អូនស្រីខ្ញុំមួយខែទល់មួយខែ សឹងតែមិនបានជួបគ្នា និយាយគ្នា ឬបាយជុំគ្នាផង។ ដោយសារយើងមានភារកិច្ចការងារផ្សេងគ្នា ដូចច្នេះធ្វើឲ្យយើងឆ្ងាយគ្នា ឆ្ងាយដល់ថ្នាក់មានរឿងអាក្រក់ជាច្រើនកើតឡើងលើប្អូនស្រី (រឿងធ្ងន់ធ្ងរពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្ត) បន្ទាប់ពីខ្ញុំបានដឹងនូវរឿងទាំងនោះ ខ្ញុំបានដាក់ចិត្តសន្យាថា ខ្ញុំចាប់ផ្តើមមើលថែប្អូន និងយកចិត្តទុកដាក់លើប្អូនដោយមិនគិតផលប្រយោគផ្ទាល់ខ្លួនគ្រប់ការងាររបស់ប្អូន គឺជាកាតព្វកិច្ចរបស់ខ្ញុំដោះស្រាយនឹងធ្វើវាឲ្យជោគជ័យ ខ្ញុំរាល់ថ្ងៃមានទទួនាទីជាអ្នកគ្រប់គ្រងតួ(គាត់) ជាបងប្រុស ជាមិត្តភ័ក្ត ជាអ្នកផ្តល់យោបល់គ្រប់ជំហានដែលនាងដើរ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចេះស្រលាញ់គ្រួសារ បងប្អូន និងមិត្តភ័ក្ត ជាពិសេសមនុស្សល្អៗជុំវិញខ្លួន ពីព្រោះជិវិតយើងខ្លីណាស់ ធ្វើបុណ្យកុសលឲ្យបានច្រើន ដោយយកពាក្យមួយមកគិតថា(ឲ្យច្រើនជាងទទួល) នោះជីវិតយើងម្នាក់ៗនឹងមានសេចក្តីសុខផ្លូវចិត្ត Pre-Birthday 05.01.2023 Sopheak Kosoma៕ 

សម្ដីបងប្រុស សុភ័ក្រ កុសុម៉ា

លើសពីនេះទៅទៀត ក្រោយឃើញបងប្រុសខ្លួន និយាយរៀបរាប់ពីទឹកចិត្តមានចំពោះប្អូន តារារូបនេះបាននិយាយពាក្យអរគុណចំពោះបងវិញដូច្នេះថា៖ 

អានហើយ ខ្ញុំមហាសែនសំណាងដែលមានបងប្រុសនិងក្រុមគ្រួសារស្រលាញ់ខ្ញុំយ៉ាងនេះ។ អរគុណណាស់បងប្រុសសម្រាប់ការលះបង់កន្លងមក ហើយយើងក៏ទទួលបានភាពរីកចម្រើនច្រើន អាចនិយាយបានថាពេលមានបងប្រុសមកជួយប្អូនគឺប្អូនធូរស្បើយការហត់នឿយច្រើនណាស់។ អរគុណបងប្រុសគ្រប់យ៉ាដែលស្រលាញ់ក្មេងតូចម្នាក់នេះតែចង់សួរថាដាក់មួយប្រយោគនេះបងប្រុសចង់បានអី?Sopheak Chitra៕ 

សម្ដី សុភ័ក្រ កុសុម៉ា

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា និងបងប្រុស
កញ្ញា សុភ័ក្រ កុសុម៉ា និងបងប្រុស
កញ្ញា សុភ័ក្រ កុសុម៉ា និងបងប្រុស
កញ្ញា សុភ័ក្រ កុសុម៉ា និងបងប្រុស
កញ្ញា សុភ័ក្រ កុសុម៉ា និងបងប្រុស
កញ្ញា សុភ័ក្រ កុសុម៉ា និងបងប្រុស
រូបភាព
រូបភាព
រូបភាព
រូបភាព
សុភ័ក្រ កុសុម៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T