ភ្នំពេញ៖ តារាសម្តែងស្រីសម្បុរស្រអែម អ្នកនាង សារ៉ាយ សក្ខណា កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ទោះបីជាមានគ្រួសារទៅហើយក្ដី តែបើនិយាយពីសម្រស់វិញក៏មិនធម្មតា គឺនៅស្រស់ស្អាត រាងស្លីមដដែល ។

ក្នុងនោះដែរ នាងនិងស្វាមី បានរៀបអាពាហ៍ពិពាហ៍ រយៈពេល៤ឆ្នាំ កន្លងមកហើយ ថែមទាំងទទួលបានចំណងដៃ កូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ទៀត ផងដែរ។

ជាក់ស្តែង នៅក្នុងគណនីហ្វេសប៊ុករបស់សារ៉ាយ សក្ខណា តែងតែបង្ហោះនូវភាពផ្អែមល្ហែមជាមួយនឹងគ្រួសារ ជារឿយៗ។ ហើយកាលពីប៉ុន្មានម៉ោងមុន នាងបានបង្ហោះរូបភាពដំណើរកម្សាន្តរបស់នាងជាមួយស្វាមី បូករួមជាមួយពាក្យពេចន៍ អានហើយគួរឲ្យរំភើបជំនួស ក្នុងនោះនាងបានសរសេរថា « ស្រលាញ់គ្នាមានអីពិបាក តែពិបាកត្រង់ថាធ្វើម៉េចស្រលាញ់គ្នាដល់ចាស់ »។

មើលទៅនៅតែផ្អែមល្ហែម ដូចទើបរៀបការថ្មីថ្មោងយ៉ាងដូច្នេះដែរ ក្រោយពីរូបភាពនោះបានចែកចាយ មានអ្នកគាំទ្រជាច្រើន សរសើរ និងច្រណែនឹង នាងគ្រប់ៗគ្នា ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

សារ៉ាយ សក្ខណា និងស្វាមី
សារ៉ាយ សក្ខណា និងស្វាមី
សារ៉ាយ សក្ខណា និងស្វាមី
សារ៉ាយ សក្ខណា និងស្វាមី
សារ៉ាយ សក្ខណា និងស្វាមី
សារ៉ាយ សក្ខណា និងស្វាមី ជាមួយសារដែលនាងបានសរសេរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា