ភ្នំពេញ៖ អស់រយៈចុងក្រោយមកនេះ មហាជនតែងតែមានមន្ទិលសង្ស័យជាខ្លាំង រវាងតារាសម្ដែងស្រីកញ្ញា ម៉ាក សែនសូនីតា ជាមួយនឹង លោក ប៉ុល វិបូ ដែលជាម្ចាស់ផលិតកម្ម Angkor picture ថាពួកគេកំពុង បង្កាត់ភ្លើងស្នេហ៍ នាពេលបច្ចុប្បន្ន។ 

មូលហេតុនៃការសង្ស័យនេះ ដោយសារ អ្នកទាំងពីរតែងតែ ទៅណាមកណាជាមួយគ្នារហូត ជាពិសេសបណ្ដើរគ្នាទៅដើរលេងកម្សាន្ត នៅរមណីយដ្ឋាននានា ទាំងក្នុង និងក្រៅប្រទេស យ៉ាងផ្អែមល្ហែមផងដែរ។ លើសពីនេះ តួស្រីក្នុងរឿង «ចន្ទ្រា» ម៉ាក សែនសូនីតា និងផលិតកររូបនេះ ក៏បានសម្រេចចូលហ៊ុនគ្នា បង្កើតរបររកស៊ីជាបន្តបន្ទាប់ទៀតផង។ 

អ្វីដែលសំខាន់ សូម្បីតែ មិត្តប្រុសអ្នកនាង ចនច័ន្ទ លក្ខិណា លោក ហេង ឡុង ក៏បានបង្ហើបពីរឿងអ្នកទាំងពីរ ក្នុងលើគណនីហ្វេសប៊ុកខ្លួនដោយពោលថា៖ «មិត្តផលិតករ​ មានមិត្តម្នាក់ផលិតបានប្រពន្ធតួកុន១» អមនឹងរូបភាព ស្និទ្ធស្នាលរបស់ ពួកគេក្នុងពេលចូលរួមកម្មវិធីមួយ។

រូបភាពនឹងសារនេះ បានឲ្យគ្រប់គ្នាកាន់តែដឹងច្បាស់ថា តារាសម្ដែងស្រី ល្បីឈ្មោះកញ្ញា  ម៉ាក​ សែនសូនីតា និងផលិតករឆ្នើមលោក ប៉ុល វិបូ កាន់តែបើកបង្ហាញ ពីទំនាក់ទំនងស្នេហារបស់ខ្លួន ជាសាធារណៈហើយពេលនេះ៕

ផលិតករល្បីឈ្មោះលោក ប៉ុល វិបូ
តួស្រីក្នុងរឿង «ចន្ទ្រា» កញ្ញា ម៉ាក សែនសូនីតា
ម៉ាក​ សែនសូនីតា និងផលិតករល្បីឈ្មោះ ប៉ុល វិបូ ចូលហ៊ុនគ្នា បើកហាង
ម៉ាក​ សែនសូនីតា និងផលិតករល្បីឈ្មោះ ប៉ុល វិបូ បើកបង្ហាញទំនាក់ទំនង ជាសាធារណៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា