កំពង់ចាម៖​ គ្រាន់តែលឺថាតន្ត្រីរ៉ក រ៉ក គឺអស្ចារ្យបាត់ទៅហើយ ចុះទំរាំ BOOSTRONG រៀបចំការប្រគំតន្ត្រីបែបរ៉កសុទ្ធសាធ នោះវារឹតតែអស្ចារ្យណាស់។

ហ្សូណូ ប៉ះ វង្សដារ៉ារតនា លើឆាក BOOSTRONG

កាលពីយប់ថ្ងៃសៅរ៍នេះនៅសួនច្បារកោះពេជ្រកំពង់ចាម​មានការប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំអស្ចារ្យមួយដែលមិនធ្លាប់មានពីមុនមក ហើយក៏ឃើញមានតារាល្បីៗជាច្រើនមកបញ្ចេញបទចម្រៀង​ និងក្បាច់រាំបែបរ៉ក រ៉ក គួឲ្យភ្ញាក់ផ្អើល។

គេឃើញថារ៉ក ជាចង្វាក់មួយដែលទាមទាឲ្យតារាចម្រៀងត្រូវមានសមត្ថភាពសំលេងស្រែកយ៉ាងខ្លាំងក្រអួនក្រអៅ។ យ៉ាងណាម៉ិញ លោក ហ្សូណូ បានចាប់ដៃគ្នាជាមួយលោក វង្សដារារតៈនា ធ្វើឲ្យឆាក BOOSTRONG ROCK ON FIRE កាន់តែកក្រើកមួយកំរិតទៀតទាំងការច្រៀងនិងក្បាច់រាំសុទ្ធតែល្អហួសការផ្លែង។ សំលេងចម្រៀងរ៉ករបស់តារា ហ្សូណូ និង វង្ស ដារ៉ារតនា បានធ្វើឲ្យទីក្រុងកំពង់ចាមស្ទើតែរញ្ជួយគ្រប់ទីកន្លែង។​ ប្រជាពលរដ្ឋដែលបានមកចូលរួមទស្សនាផ្ទាល់បានសរសើរគ្រប់ៗគ្នាថាពិតជាការប្រគំតន្ត្រីមួយដ៏ប្លែកអស្ចារ្យមិនដែលបានឃើញពីមុនមកទេ ហើយពួកគាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ដែលក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៉ូសស្ត្រង បាននាំយកភាពសប្បាយរីករាយប្លែកៗនេះមកជួនពួកគាត់៕

ហ្សូណូ ប៉ះ វង្សដារ៉ារតនា លើឆាក BOOSTRONG
ហ្សូណូ ប៉ះ វង្សដារ៉ារតនា លើឆាក BOOSTRONG
ហ្សូណូ ប៉ះ វង្សដារ៉ារតនា លើឆាក BOOSTRONG
ហ្សូណូ ប៉ះ វង្សដារ៉ារតនា លើឆាក BOOSTRONG
ហ្សូណូ ប៉ះ វង្សដារ៉ារតនា លើឆាក BOOSTRONG
ហ្សូណូ ប៉ះ វង្សដារ៉ារតនា លើឆាក BOOSTRONG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ្សូណូ